ណែនាំសៀវភៅបកប្រែ “អក្សរសាស្ត្រវៀតណាម” ជាភាសាអ៊ុយក្រែន

(VOVWORLD) -  ក្នុងឱកាសអបអរសាទរខួបលើកទី ៧៤ នៃទិវាបុណ្យជាតិនិងខួបលើកទី ៥០ នៃការអនុវត្តន៍មរតកសាសន៍របស់លោកប្រធានហូជីមិញនោះ នាថ្ងៃទី ៩ ខែកញ្ញា ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនបានសហការជាមួយសាកលវិទ្យាល័យជាតិ Taras Shevchenko បានរៀបចំពិធីណែនាំសៀវភៅដែលបកប្រែស្នាដៃអក្សរសាស្ត្រវៀតណាមមួយចំនួនទៅជាភាសាអ៊ុយក្រែន មានចំណងជើងថា “អក្សរសាស្ត្រវៀតណាម”។

ក្នុងឱកាសអបអរសាទរខួបលើកទី ៧៤ នៃទិវាបុណ្យជាតិនិងខួបលើកទី ៥០ នៃការអនុវត្តន៍មរតកសាសន៍របស់លោកប្រធានហូជីមិញនោះ នាថ្ងៃទី ៩ ខែកញ្ញា ស្ថានទូតវៀតណាមប្រចាំនៅអ៊ុយក្រែនបានសហការជាមួយសាកលវិទ្យាល័យជាតិ Taras Shevchenko (ដែលជាសាកលវិទ្យាល័យល្បីល្បាញ មួយក្នុងចំណោមសាកលវិទ្យាល័យល្បីមួយភាគតិចនៅអ៊ុយក្រែន) បានរៀបចំពិធីណែនាំសៀវភៅដែលបកប្រែស្នាដៃអក្សរសាស្ត្រវៀតណាមមួយចំនួនទៅជាភាសាអ៊ុយក្រែន មានចំណងជើងថា “អក្សរសាស្ត្រវៀតណាម”។

នៅក្នុងសៀវភៅដែលបកប្រែទៅជាភាសាអ៊ុយក្រែនក៏មានសេចក្តីប្រកាសឯករាជ្យរបស់លោកប្រធានហូជីមិញ ដោយក្រុមអ្នកបកប្រែវ័យក្មេងនៃដេប៉ាតឺម៉ង់ភាសាវៀតណាមនៃវិទ្យាស្ថានអក្សរសាស្ត្រវៀតណាម នៅសាកលវិទ្យាល័យ Kiev  មានឈ្មោះថា Taras Shevchenko ចងក្រងផងដែរ។ នេះជាសៀវភៅដំបូងដែលបកប្រែស្នាដៃអក្សសាស្ត្រវៀតណាមទៅជាភាសាអ៊ុយក្រែន។

ថ្លែងក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអ៊ុយក្រែន លោក Nguyen Anh Tuan បានសង្កត់ធ្ងន់ថា ការដាក់អោយប្រើប្រាស់សៀវភៅអក្សរសាស្ត្រវៀតណាមជាភាសាអ៊ុយក្រែន មានអត្ថន័យធំធេងអំពីវប្បធម៌ សេដ្ឋកិច្ចនិងនយោបាយ។

ពីសំណាក់សាលា លោកសាស្រ្តាចារ្យ Bekh Petro នាយករងនៃសាកលវិទ្យាល័យជាតិ Taras Shevchenko បានចាត់ទុកថា នេះជាជំហានដ៏សំខាន់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការវប្បធម៌រវាងប្រទេសទាំងពីរ។ ក្នុងឱកាសនេះ ដើម្បីបង្កើនការយល់ដឹងរបស់និស្សិតចំពោះប្រវត្តិសាស្ត្រអក្សរសិល្ប៍វៀតណាម លោកបានស្នើឱ្យលោកឯកអគ្គរដ្ឋទូត្រិះរិះដើម្បីដាក់ចេញសំណើរទៅកាន់រដ្ឋាភិបាលវៀតណាម អោយតំឡើងរូបចម្លាក់របស់កវីឬអ្នកនិពន្ធជនជាតិវៀតណាមមួយរូប នៅបរិវេណសាលាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ