ណាមីប៊ីនិងវៀតណាមបន្តអភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលមាន ផលប្រយោជន៍ដូចគ្នា

(VOVWORLD) -នៅរដ្ឋធានី Windhoek ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅណាមីប៊ីលោក Vu Van Dung ទើបនឹងបានជូនលិខិត្តផ្ទេរសិទ្ធចំពោះ ប្រធានាធិបតីសាធារណរដ្ឋណាមីប៊ីលោក Hage Geingob។
ណាមីប៊ីនិងវៀតណាមបន្តអភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលមាន ផលប្រយោជន៍ដូចគ្នា - ảnh 1ណាមីប៊ីនិងវៀតណាមបន្តអភិវឌ្ឍន៍ទំនាក់ទំនងកិច្ចសហប្រតិបត្តិការដែលមាន ផលប្រយោជន៍ដូចគ្នា 

នៅរដ្ឋធានី Windhoek ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅណាមីប៊ីលោក Vu Van Dung ទើបនឹងបានជូនលិខិត្តផ្ទេរសិទ្ធចំពោះ ប្រធានាធិបតីសាធារណរដ្ឋណាមីប៊ីលោក Hage Geingob។ នៅទីនេះ ប្រធានាធិបតីណាមីប៊ីបានសង្កត់ធ្ងន់ថាណាមីប៊ីមានបំណងស្វែងរកបទពិសោធន៍របស់វៀតណាមក្នុងការកសាងសង្គមនិយម និងគ្រប់គ្រងខឿនសេដ្ឋកិច្ចទីផ្សារ ហើយស្នើឲ្យភាគីទាំងពីរបន្តការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ដូចគ្នា។

        វីឯខ្លួនវិញ លោក Vu Van Dung ស្នើឲ្យភាគីទាំងពីរអនុវត្តតាមកិច្ចព្រមព្រៀងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ហើយបង្កើនកិច្ចសហប្រតិបត្តិការនៅវេទិកាអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ