តាំងបង្ហាញរូបថតអំពីទំនៀមទម្លាប់និងជំនឿរបស់ប្រជាជន Bru-Van Kieu នៅ​លើ ជួរភ្នំ Truong Son

(VOVWORLD) -រូបថតទាំងនេះបានបង្ហាញពីសម្រស់ដ៏រស់រវើកនៃទំនៀមទម្លាប់ប្រពៃណីពីបុរមបរាណ អំពីជីវភាពរស់នៅ របស់ប្រជាន Bru - Van Kieu។
តាំងបង្ហាញរូបថតអំពីទំនៀមទម្លាប់និងជំនឿរបស់ប្រជាជន Bru-Van Kieu នៅ​លើ ជួរភ្នំ Truong Son - ảnh 1 ទិដ្ឋភាពនៃពិធីតាំងបង្ហាញរូបថតអំពីទំនៀមទម្លាប់និងជំនឿរបស់ប្រជាជន Bru-Van Kieu នៅលើ ជួរភ្នំ Truong Son (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ៧ ខែមិនា នៅ អគារវប្បធម៌ប្រពៃណីរបស់បណ្ដាជនជាតិ Van Kieu Pa Ko នៅ ស្រុក Huong Hoa ខេត្ត Quang Tri នោះ ស្ថានទូតហុងគ្រីប្រចាំនៅទីក្រុងហាណូយ បានរួមសហការជាមួយគណៈកម្មាធិការប្រជាជនស្រុក Huong Hoa រៀបចំការតាំងបង្ហាញរូបថត អំពីទំនៀមទម្លាប់និងជំនឿរបស់ប្រជាជន Bru-Van Kieu នៅលើ ជួរភ្នំ Truong Son។ តាមនោះ មានរូបថតចំនួន ៧៥ សន្លឹករបស់ លោក Vargyas Gbbor ជាអ្នកសិក្សាស្រាវជ្រាវជនជាតិវិទ្យាហុងគ្រីមួយរូប ត្រូវបានតាំងបង្ហាញនៅទីនេះដោយទាក់ទាញបានចំណាប់អារម្មណ៍ពីសំណាក់ប្រជាជនជាច្រើនកុះករ។ រូបថតទាំងនេះបានបង្ហាញពីសម្រស់ដ៏រស់រវើកនៃទំនៀមទម្លាប់ប្រពៃណីពីបុរមបរាណ អំពីជីវភាពរស់នៅ របស់ប្រជាន Bru - Van Kieu។ តាមនោះ រួមចំណែករក្សាទុកនូវចរិតលក្ខណៈវិសេសដោយឡែក និងអត្តសញ្ញាណជាតិ។

អញ្ជើញថ្លែងនៅទីនេះ លោក Pham Trong Ho អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក Huong Hoa បានសង្កត់ធ្ងើនថា៖កម្រងរូបថតនេះមានអត្ថន័យដ៏ធំធេងក្នុងការថែរក្សា និងពង្រីកបណ្ដាតម្លៃតម្លៃវប្បធម៌ កេរ្តិ៍តំណែល តម្លៃប្រពៃណីរបស់ជនជាតិ Bru-Van Kieu ស្រុក Huong Hoa។

ពិពណ៌នេះប្រព្រឹត្តិទៅចាប់ទីថ្ងៃទី ៧ ដល់ថ្ងៃទី ៣០ ខែមិនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ