តាំង​ពិព័រណ៌ “ឧបករណ៍ភ្លេង​ប្រពៃណីរបស់បណ្តា​ជនជាតិវៀតណាម”

(VOVWORLD) - ការតាំងពិព័រណ៌ “ឧបករណ៍ភ្លេងប្រពៃណីរបស់បណ្តាជនជាតិ វៀតណាម” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៧-១១ ខែមេសា តាមទម្រង់ដោយផ្ទាល់នៅសារមន្ទីរទីក្រុង Can Tho និងផ្សាយតាមអ៊ីនធឺណែតលើគេហទំព័រ៖ http://trienlamvhnt.vn និង http://sovhttdl.cantho.gov.vn (ចាប់ពីថ្ងៃទី ៩ ខែមេសា ដល់ថ្ងៃទី ៣០ ខែឧសភា)។
តាំង​ពិព័រណ៌ “ឧបករណ៍ភ្លេង​ប្រពៃណីរបស់បណ្តា​ជនជាតិវៀតណាម” - ảnh 1ឧបករណ៍ភ្លេងប្រពៃណីត្រូវបានដាក់តាំងពិពណ៌។ (រូបថត៖ ណៈកម្មាធិការរៀបចំ)

តាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយសារមន្ទីរវប្បធម៌នៃបណ្តាជនជាតិវៀតណាម និងមជ្ឈមណ្ឌលតាំងពិព័រណ៍វប្បធម៌ សិល្បៈវៀតណាម។ រូបភាពចំនួន ១០០ រួមជាមួយឯកសារ ឧបករណ៍ភ្លេង ការបញ្ចាំងស្លាយឧទ្ទេសនាមអំពីឧបករណ៍ភ្លេងបណ្តាជនជាតិវៀតណាម រូបភាពរបស់សិប្បករនិងវិចិត្រករសម្តែងឧបករណ៍ភ្លេងជនជាតិ និងការសម្តែងឧបករណ៍ភ្លេងប្រពៃណីរបស់បណ្តាជនជាតិវៀតណាមតាមតំបន់និងភូមិភាគនៅទូទាំងប្រទេសត្រូវបានឧទ្ទេសនាមនៅទីនេះ។ ការតាំងពិព័រណ៌ក៏មានលំហតាំងពិព័រណ៌ឧបករណ៍ភ្លេងប្រពៃណីរបស់បណ្តាខេត្ត-ក្រុងនៅទូទាំងប្រទេស រួមមានៈ Can Tho, Dak Lak, Ninh Thuan, Ba Ria - Vung Tau, Hau Giang, Tien Giang, Vinh Long, Dong Thap, Tay Ninh, An Giang និង Bac Lieu ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ