តាំងពិព័រណ៍សិល្បៈតាមអនឡាញ ដើម្បីផ្សព្វផ្សាយពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

(VOVWORLD) - នៅថ្ងៃទី ២១ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងនគរបាល និងគណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធសមាគមនារីវៀតណាម បានរៀបចំតាំងពិពណ៌សិល្បៈតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីផ្សព្វផ្សាយពីការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សក្រោមប្រធានបទ “ផ្លូវទៅកាន់ភាពសុខសាន្ត”។
តាំងពិព័រណ៍សិល្បៈតាមអនឡាញ ដើម្បីផ្សព្វផ្សាយពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស - ảnh 1(រូបថត៖ កាសែតនារីវៀតណាម)

នៅថ្ងៃទី ២១ ខែធ្នូ នៅទីក្រុងហាណូយ ក្រសួងនគរបាល និងគណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធសមាគមនារីវៀតណាម បានរៀបចំតាំងពិពណ៌សិល្បៈតាមប្រព័ន្ធអ៊ីនធឺណែត ដើម្បីផ្សព្វផ្សាយពីការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សក្រោមប្រធានបទ “ផ្លូវទៅកាន់ភាពសុខសាន្ត”។ កម្មវិធីនេះ ត្រូវបានអមដំណើរដោយអង្គការអន្តរជាតិទេសន្តរវេសន៍(IOM) និងទីភ្នាក់ងារអន្តោប្រវេសន៍នៃអង្គការសហប្រជាជាតិប្រចាំនៅវៀតណាម។

អញ្ជើញថ្លែងនៅក្នុងតាំងពិព័រណ៌នេះ លោកវរសេនីយ៍ឯក Nguyen Hoa Chi អនុប្រធានស្នងការទំនាក់ទំនងការបរទេស ក្រសួងនគរបាលបានសង្កត់ធ្ងន់ថា៖

ស្ថានភាពឧក្រិដ្ឋកម្មជួញដូរមនុស្សនៅលើពិភពលោកនិយាយរួម និងនៅវៀតណាមនិយាយដោយឡែក នៅតែមានភាពស្មុគស្មាញ ជាមួយល្បិចកលកាន់តែទំនើបជាងមុន។ មុខសញ្ញាជួញដូរមនុស្សមាននិន្នាការផ្លាស់ប្តូរវិធីសាស្រ្តដំបូងចំពោះជនរងគ្រោះ ពីដោយផ្ទាល់ទៅដោយប្រយោល តាមរយៈបណ្តាញសង្គមនានា និងតាមស្មាតហ្វូន។ ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ទាមទារឱ្យមានការរួមដៃគ្នាពីសង្គមទាំងមូល ក្នុងនោះ ការងារឃោសនាត្រូវតែឈានមុខគេជានិច្ច រួមចំណែកលើកកម្ពស់ការយល់ដឹងសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ អំពីវិធីនិងល្បិចកលនៃឧក្រិដ្ឋកម្មជួញដូរមនុស្ស ដើម្បីអាចម្ចាស់ការការពារនិងទប់ស្កាត់អំពើជួញដូរមនុស្ស៕

ការតាំងពិព័រណ៍សិល្បៈដើម្បីផ្សព្វផ្សាយពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ “ផ្លូវទៅកាន់ភាពសុខសាន្ត” បានប្រព្រឹត្តទៅក្នុងរយៈពេល ២ខែ តាមទម្រង់អនឡាញ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ