តំបន់នានាទូទាំងប្រទេសជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក

តំបន់នានាទូទាំងប្រទេសជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក - ảnh 1
សកម្មភាពជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោក

(VOVworld)-សំដៅជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកថ្ងៃទី៥មិថុនា ខេត្ត
 ក្រុងនានាលើទូទាំងប្រទេសវៀតណាមបានរៀបចំសកម្មភាពជាក់ស្តែងជាច្រើន
កុះករ។ នាព្រឹកថ្ងៃទី៥មិថុនា គណៈកម្មាធិការទីក្រុងហាណូយ បានរៀបចំពិធី
បំផុសអនុវត្តសកម្មភាពជួយជ្រោមជ្រែងទិវាបរិស្ថានពិភពលោកឆ្នាំ២០១៦ដោយ
ប្រធានបទ “សម្លេងពីធម្មជាតិនិងសកម្មភាពរបស់យើង” ។ នាព្រឹកថ្ងៃដដែល
សមាជិកសម្ព័ន្ធយុវជននៅខេត្ត Lam Dong ជាងមួយពាន់នាក់បាននាំគ្នាដាំដើម
ស្រល់ជាង៣ពាន់ដើមនៅជំវិញទីក្រុង  Da Lat។ ក្នុងឱកាសនេះដែរ គណៈកម្មា
ធិការខេត្ត Ninh Thuan បានរៀបចំពិធីមិទ្ធីង បោសសម្អាតបរិស្ថានឆ្នេសមុទ្រ
ជាដើម។

        ក៏នាព្រឹកថ្ងៃទី៥មិថុនា ទីក្រុងហូជីមិញបានរៀបចំពិធីមិទ្ទីងដោយមាន​សកម្ម
ភាពច្រើនដែលទាក់ទាញការចូលរួមរបស់ប្រជាជនជាង១ពាន់នាក់ចូលរួម ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ