ត្រួតពិនិត្យការអនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤និងសារាចរលេខ៣របស់ខេត្ត Vinh Phuc

ត្រួតពិនិត្យការអនុវត្តសេចក្ដីសម្រេចចិត្តនៃសន្និបាតមជ្ឈឹមលើកទី៤និងសារាចរលេខ៣របស់ខេត្ត Vinh Phuc - ảnh 1
ក្រុមការងារនៃការិយាល័យនយោបាយបំពេញការងារនៅខេត្ត Vinh Phuc ( VOV)

(VOV)_ចាប់ពីថ្ងៃទី ១៤​ដល់ថ្ងៃទី ២៨​សីហា លោក Dinh The Huynh សមាជិក ការិយាល័យនយោបាយ និងជាប្រធានគណះកម្មាធិការឃោសនា​អប់រំមជ្ឈឹម បាន ដឹកនាំក្រុមការងារនៃការិយាល័យនយោបាយ ទៅត្រួតពិនិត្យការអនុវត្តសេចក្ដី
សម្រេចចិត្តមួយចំនួន របស់សន្និបាតមជ្ឈឹម លើកទី៤ (នីតិកាលទី១១) ស្ដីពី÷​បញ្ហាចាំបាច់មួយចំនួនក្នុងការកសាងបក្សនាបច្ចុប្បន្ន ​និងសារាចរលេខ៣  របស់ ការិយាល័យនយោបាយស្ដីពីការបន្តជំរុញខ្លាំង​ការរៀនសូត្រនិងធ្វើតាមគំរូសិលធម៌  លោកប្រធានហូជីមិញ ​នៅ​ខេត្ត Vinh Phuc ( ភាគខាងជើងវៀតណាម)។ ថ្លែងមតិ
នៅទី នេះ លោក Dinh Thue Huynh បាន​អះអាងថា÷ ក្រោយរយះពេល១ឆ្នាំ អនុវត្ត​
សេចក្ដីសម្រេច​ចិត្ត​លេខ៤ ការងារកសាងបក្ស និងការងារកម្មាភិបាលត្រូវបានយក
ចិត្តទុក ដាក់ច្រើនជាង។ អាស្រ័យហេតុនេះ មនសិកាទទួលខុសត្រូវរបស់ជួរកម្មាភិ
បាល បក្ខជន នៅ​ខេត្ត Vinh Phuc ត្រូវបានលើកកំពស់យ៉ាងច្បាស់លាស់  រួមចំណែក
ព ង្រឹងជំនឿជឿជាក់លើក្នុងបក្ស ​ប្រព័ន្ធនយោបាយ និងប្រជាជន។ ដោយឈរលើ​លទ្ធផលនៃការទិតៀន​និងស្វ័យទិតៀនរបស់សមូហភាព និងបុគ្គលនៃគណះកម្មា
ធិការអចិន្ត្រៃយ៍ ​គណះកម្មាធិការបក្ស ខេត្ត Vinh Phuc លោក Dinh Thue Huynh
បាន​អះអាងថា÷ 

          ​“ ក្រុមការងា​ស្នើ គណះកម្មាធិការអចិន្ត្រៃយ៍ គណះកម្មាធិការបក្ស ​ខេត្ត 
Vinh Phuc យកចិត្តទុកដាក់ជាពិសេសដល់ការបញ្ជាណែនាំគណះ​កម្មា​ធិ​ការបក្ស គ្រប់ជាន់ថ្នាក់ លើកកំពស់គុណភាពក្នុងជីវភាពសាខាបក្ស រាំងស្កាត់ទាន់​ពេល​វេលានិងជំរុញថយក្រោយការអន់ខ្សោយខាងសតិអារម្ម៍នយោបាយ ​សិលធម៌​ 
របៀប​រស់​នៅក្នុងកម្មាភិបាល បក្ខជន៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ