ត្រៀមអនុវត្តន៍បណ្តាញ 5G នៅតាមទីក្រុងធំៗមួយចំនួនរបស់វៀតណាម

(VOVWORLD) - នាថ្ងៃទី ១០ ខែមីនា អគ្គក្រុមហ៊ុនទូរគមនាគមន៍ MobiFone (ម៉ូប៊ីហ្វូន) បានប្រកាសជាផ្លូវការថា ខ្លួនបានសាកល្បងបណ្តាញ 5G ដោយជោគជ័យ (បណ្តាញអ៊ីនធឺណេតឥតខ្សែជំនាន់ទី ៥) នៅទីក្រុងហូជីមិញនិងទីតាំងដែលបានផ្ដល់អាជ្ញាប័ណ្ណដោយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ (ដាណាំង ហៃផុង) ។
ត្រៀមអនុវត្តន៍បណ្តាញ 5G នៅតាមទីក្រុងធំៗមួយចំនួនរបស់វៀតណាម - ảnh 1 ត្រៀមអនុវត្តន៍បណ្តាញ 5G នៅតាមទីក្រុងធំៗមួយចំនួនរបស់វៀតណាម (រូបថតឧទាហរណ៍)

បច្ចេកវិទ្យា 5G គឺជាមូលដ្ឋានសម្រាប់ការអនុវត្តន៍សាកល្បងដោយជោគជ័យសេវាកម្មកម្មវិធីទិន្នន័យល្បឿនលឿនបំផុតដូចជា Hologram; ធ្វើការហៅទូរស័ព្ទ 3D លើបណ្តាញ 5G; ហ្គេមតាមអ៊ិនធឺរណែតដែលប្រើកម្រិតបញ្ជូនលឿនដូចជា Cloud Gaming; កម្មវិធីអន្តរកម្មជាក់ស្តែង (AR, VR) ដើម្បីមនុស្ស ២ នាក់នៅទីតាំងផ្សេងគ្នាអាចលេងវាយកូនបាល់លើតុ បាល់ទាត់ពីចម្ងាយជាដើម។ បណ្តាញ 5G មានភាពយឺតយ៉ាវទាបបំផុត (ជិត ០) សម្រាប់អ្នកប្រើប្រាស់ប្រើកម្មវិធីដើម្បីទទួលអារម្មណ៍រស់រវើក ផ្ទាល់ដូចជានៅក្នុងជីវិតពិតដែរ។

នៅពេលទទួលបានអាជ្ញាប័ណ្ណ MobiFone បានដាក់ឲ្យអនុវត្តន៍ស្ថានីយ៍ផ្សាយ 5G ដំបូងយ៉ាងឆាប់រហ័សនៅក្នុងទីក្រុងធំៗចំនួន ៤ គឺ៖ ហាណូយ ហៃផុង ដាណាំង និងហូជីមិញ។ រហូតមកដល់ពេលនេះ ដំណើរការសាកល្បងត្រូវបានបញ្ចប់ ប្រព័ន្ធបណ្តាញរបស់ MobiFone បានត្រៀមខ្លួនរួចរាល់ ដោយធានាបាននូវបច្ចេកវិទ្យាសម្រាប់បណ្តាញ 5G នៅពេលបានតភ្ជាប់អាចប្រតិបត្តិការដោយរលូននិងមានប្រសិទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ