ថ្ងៃទី ១ នៃការធ្វើបាតុកម្មរបស់ CNRP ប្រព្រឹត្តទៅក្នុងសន្តិភាព

ថ្ងៃទី ១ នៃការធ្វើបាតុកម្មរបស់ CNRP ប្រព្រឹត្តទៅក្នុងសន្តិភាព - ảnh 1
ថ្ងៃទី ១ នៃការធ្វើបាតុកម្មរបស់គណៈបក្សសង្គ្រោះជាតិ (CNRP) បានប្រព្រឹត្តទៅក្នុងសន្តិភាព។ (Image: Vietnamplus)

(VOVworld) – នាថ្ងៃទី ២៣ តុលា នៅរាជធានី ភ្នំពេញ កម្ពុជា ថ្ងៃទី ១ នៃការធ្វើបាតុកម្ម
របស់គណៈបក្សសង្គ្រោះជាតិ (CNRP) ដឹកនាំដោយប្រធានគណៈបក្ស CNRP  លោក
 សម រង្ស៊ី និងអនុប្រធាន លោក កឹម សុខា បានប្រព្រឹត្តទៅក្នុងសន្តិភាព។ គោលដៅ
នៃសកម្មភាពនេះរបស់ CNRP គឺសំដៅ ផ្ញើសំណើររបស់ខ្លួនដល់ អ.ស.ប.។ CNRP មានគោលបំណងឲ្យ អ.ស.ប. ជួយឧបត្ថម្ភធានាការប្រតិបត្តិតាមកិច្ចព្រមព្រៀងទីក្រុង
ប៉ារីសស្តីពីសន្តិភាពនៅកម្ពុជា ដែលចុះហត្ថលេខា នាថ្ងៃទី ២៣ តុលា ឆ្នាំ ១៩៩១។ រួមជាមួយសំណើរនេះ CNRP ក៏បានផ្ញើសំបុត្រដល់អគ្គលេខាធិការ  អ.ស.ប. លោក
Ban Ki-moon ក្នុងនោះបាត់ទុកថា៖ ការបោះឆ្នោតរដ្ឋសភាកម្ពុជានីតិកាលទី ៥ បាន
មានការរំ លោភលើច្បាប់ដ៏ធ្ងន់ធ្ងរ។ លោក សម រង្ស៊ី បានឲ្យដឹងថា៖ លោកបានជួប
ចរចារ តាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា
លោក សរ ខេង មុននិង ក្រោយការដង្ហែរក្បួន។ ភាគីទាំង ២ មានការពេញចិត្ត
ដោយសារ ការធ្វើបាតុកម្មបាន ប្រព្រឹត្តទៅក្នុងសន្តិភាព។

នាថ្ងៃទី ២៤ តុលា លោក សម រង្ស៊ី និង លោក កឹម សុខា បន្តដឹកនាំការដង្ហែក្បួន
របស់ CNRP ទៅកាន់ស្ថានទូតបារាំងអង់គ្លេសនិងអាមេរិកប្រចាំនៅរាជធានី ភ្នំពេញ សំដៅដាក់ជូនសំណើររបស់ខ្លួន។ ក្រសួងមហាផ្ទៃកម្ពុជាបានកំណត់ឲ្យ ចំនួនតែ ១ ពាន់នាក់ក្នុងការចូលរួមដង្ហែញត្តិនេះ។ ប៉ុន្តែ ជាក់ស្តែងមានមនុស្សចំនួនរហូតដល់
៣ ម៉ឺននាក់បានចូលរួម។ អ្នកនាំពាក្យនៃសាលា ក្រុង ភ្នំពេញ បានឲ្យដឹងថា៖ ក្នុងកិច្ច
ប្រជុំរវាងភាគីទាំង ២ នាថ្ងៃទី ២៣ តុលា តំណាងនៃ CNRP បានយល់ព្រមកាត់បន្ថយ
ចំនួនមនុស្សចូលរួមការធ្វើបាតុកម្មជាបន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ