ថៃដាក់ពង្រាយទាហានសំដៅរាំងស្កាត់ការធ្វើបាតុកម្មនៅរាជធានីបាងកក់


ថៃដាក់ពង្រាយទាហានសំដៅរាំងស្កាត់ការធ្វើបាតុកម្មនៅរាជធានីបាងកក់ - ảnh 1
ថៃដាក់ពង្រាយទាហានសំដៅរាំងស្កាត់ការធ្វើបាតុកម្មនៅរាជធានីបាងកក់ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ៨ មិថុនា ប៉ូលីសនិងទាហានរាប់ពាន់នាក់ត្រូវបានដាក់ពង្រាយ​ក្នុងទូទាំងរាជធានីបាងកក់របស់ថៃ ក្នុងកាៈលៈទេសៈ រដ្ឋអំណាចយោធានៃប្រទេស នេះកំពុងស្វែងរកវិធានការទប់ស្កាត់បណ្ដាការធ្វើបាតុកម្មប្រឆាំងជំទាស់ការពលប្រហារ
។ មុននោះ បាតុករនានាបានព្រមាននឹងដំណើការធ្វើបាតុកម្មដោយទ្រង់ទ្រាយធំដោយ
មិនអើពើដល់ច្បាប់អាជ្ញាសឹកនិងបទហាមឃាត់ប្រមូលផ្តុំនយោបាយរបស់កង ទ័ពថៃ។ ភាពតានតឹងឡើងជណ្តើរនៅថៃគិតតាំងពីពេលកងទ័ពថៃធ្វើពលប្រហារ នាថ្ងៃទី ២២
ឧសភា កន្លងទៅ។ អំពើរបស់កងទ័ពបានប្រឈមមុខនឹងប្រតិកម្មយ៉ាងខ្លាំងក្លារបស់
ប្រជាជនក្នុងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ