ថ្នាក់ដឹកនាំ G7 នឹងដាក់សម្ពាធទៅលើអាមេរិកអំពីបញ្ហាដំឡើងពន្ធនាំចូល

(VOVWORLD) -អាមេរិកគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សមាជិក G7។ សន្និសីទកំពូល G7 គឺជាឱកាស សម្រាប់ប្រទេសជាសមាជិក G7 មានជំនួបពិភាក្សាការងារបើកទូលាយ និងស្មោះត្រង់។
ថ្នាក់ដឹកនាំ G7 នឹងដាក់សម្ពាធទៅលើអាមេរិកអំពីបញ្ហាដំឡើងពន្ធនាំចូល - ảnh 1ប្រធានាធិបតីបារាំងលោក Emmanuel Macron
និង  នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau

នាថ្ងៃទី ៧ មិថុនា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានឲ្យដឹងថា៖ នៅក្នុងសន្និសីទកំពូល ដែលនឹងប្រព្រឹត្តិទៅនាសប្ដាហ៍នេះ  ថ្នាក់ដឹកនាំនៃក្រុមប្រទេសឧស្សាហកម្មជួរមុខនៅលើពិភពលោក (G7)នឹងដាក់សម្ពាធទៅលើប្រធានាធិបតីអាមេរិក លោក Donald Trump អំពីការដំឡើងកម្រិតពន្ធនាំចូលចំពោះមុខទំនិញដែកថែប និងអាលុយមីញ៉ូមរបស់វាស៊ីនតោន ប៉ុន្តែនៅតែរក្សាអាកប្បកិរិយ៉ាទន់ភ្លន់ដើម្បីបញ្ចុះបញ្ចូល លោក Trump  ក្នុងការផ្លាស់ប្ដូរការត្រិះរិះ។

ថ្លែងមតិនៅក្នុងស្និសីទការសែត បន្ទាប់ពីកិច្ចពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau នោះ លោក Macron បានសង្កត់ធ្ងន់ថា៖ អាមេរិកគឺជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សមាជិក G7។ សន្និសីទកំពូល G7 គឺជាឱកាស សម្រាប់ប្រទេសជាសមាជិក G7 មានជំនួបពិភាក្សាការងារបើកទូលាយ និងស្មោះត្រង់។ លោកបានលើកច្បាស់ថា៖ នៅក្នុងសន្និសីទកំពូលពោលខាងលើ អាចនឹងមានបញ្ហាមួយចំនួន ដែលលោក  Trump មិនស្រុះចិត្តគំនិតទាំងស្រុងជាមួយសមាជិកនានានៃ G7 ឡើយ ដូចជា៖ ពាណិជ្ជកម្ម និងបម្រែបម្រូលអាកាសធាតុ។

រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Trudeau បានចាត់ទុកថា៖ រាល់ហេតុផលរបស់លោក Trump អំពីសន្តិសុខជាតិ ដើម្បីការពារការការដំឡើងពន្ធនាំចូលចំពោះមុខទំនិញដែកថែប និងអាលុយមីញ៉ូមពីបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួបគឺជា រឿង ១ គួរឲ្យអស់សំណើច។ ទោះបីជាយ៉ាងណាក៏ដោយ លោក Trudeau បានសម្តែងសុទិដ្ឋិនិយមអំពីលទ្ធផលនៃកិច្ចប្រជុំកំពូល G7 ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ