ថ្នាក់ដឹកនាំទៅជូនពរឆ្នាំថ្មីនៅដំបន់នានា

នារសៀលថ្ងៃទី១៦មករា ឧបនាយករដ្ធមន្ត្រីវៀតណាម Hoang Trung Hai បាន ទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យតេត បក្សភាគ រដ្ធអំណាចនិងប្រជាជន
ខេត្ត Nghe An។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ធមន្ត្រី Hoang Trung Hai បាន វាយដំលៃខ្ពស់រាល់លទ្ធផលដែល Nghe An ទទួលបាន ក្នុងវិស័យទាក់ទាញ
វិនិយោគអភិវឌ្ឍន៍ឧស្សាហកម្មនិងកសាងហេដ្ធានរចនាសម្ព័ន្ធ។ ឧបនាយក
រដ្ធមន្ត្រី Hoang Trung Haiបាន សង្កត់ធ្ងន់ថា៖ “ទទួលបុណ្យតេតរោងចត្វាស័ក ខ្ញុំបានឃើញថាបណ្ដាសមាមិត្តបាន ត្រៀមរៀបចំដ៏ហ្មត់ចត់ចំពោះជនមាន
គុណូបការៈចំពោះបដិវត្ត គ្រួសារ យុទ្ធជនពលី វិរៈអ្នកម្ដាយនិងគ្រួសារក្រី
ក្រ។ ខ្ញុំជឿជាក់ថា ជាមួយ ប្រពៃណី របស់ខេត្ត Nghe An ពិតប្រាកដថា
បក្សភាគ រដ្ធអំណាច ប្រជាជន Nghe An នឹងទទួលបានរាល់លទ្ធផលដ៏ធំ
ធេងនាឆ្នាំ២០១២។” តាមផែនការរបស់មជ្ឈឹមសមាគមកាកបាតក្រហម
វៀតណាមថា បុណ្យតេតរោងចត្វាស័ក២០១២នេះ នៅទូទាំងប្រទេសនឹង
ខំប្រឹងប្រែង ប្រគល់អំណោយ១លានចំណែកជូន ជនក្រីក្រនិងជនរងគ្រោះ
ជាតិគីមី ពូល ព័រលឿងទុំ។ រីឯសមាគមកាកបាតក្រហមខេត្ត Bac Giang
ដល់ ឥឡូវ នេះបានប្រគល់អំណោយ១២០០ចំណែក។ លោកស្រី Le Thi
 Kim Khanh ប្រធានសមាគមកាកបាតក្រហមខេត្ត Bac Giang បាន ឲ្យដឹង
ថា៖ “សកម្មភាពជូនអំណោយនឹងបញ្ជប់នាថ្ងៃទី២៥ខែ១២តាមឆន្ទកតិ
ប៉ុន្តែ ប្រសិនបើមានអង្គការ អង្គភាពអាជីវកម្មណាមានអំណោយចង់
ប្រគល់ នោះយើងខ្ញុំត្រៀមជាស្រេចទៅដល់ថ្ងៃ៣០ខែ១២។ នារសៀល
ថ្ងៃទី៣០ យើងខ្ញុំនឹងទៅពិនិត្យ នៅបណ្ដាដំបន់ក្រីក្រលំបាកដើម្បីធានា
សំរាប់ ប្រជាជនលំបាកជាសារវន្ដមានបុណ្យតេតយ៉ាងកក់ក្ដៅជាង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ