ថ្នាក់ដឹកនាំនៃវិទ្យុសម្លេងវៀតណាមទទួលជួបសន្ឬនាជាមួយក្រុមការងារនៃវិទ្យុសម្លេងនិងទូរទស្សន៍មីយ៉ាន់ម៉ា

នាព្រឹកថ្ងៃទី ៥ កញ្ញា អគ្គនាយករងនៃវិទ្យុសម្លេងវៀតណាម លោក Vu Hai បានទទួល ជួបសន្ទនាជាមួយក្រុមការងារនៃវិទ្យុសម្លេងនិងទូរទស្សន៍មីយ៉ាន់ម៉ាដែលកំពុងមាន ដំណើរទស្សនកិច្ចនិងការងារនៅវៀតណាម។ អគ្គនាយករង Vu Hai បានឲ្យដឹងថា៖វិទ្យុសម្លេងវៀតណាមជានិច្ចកាលបង្កើននិងបើកទូលាយទំនាក់ទំនងសហប្រតិបត្តិការ ជាមួយវិទ្យុសម្លេងនិងទូរទស្សន៍ជាច្រើនលើសកលលោក ពិសេសគឺក្នុងតំបន់អាស៊ី
អាគ្នេយ៍ ដែលក្នុងនោះមានមីយ៉ាន់ម៉ា។ តាមរយៈនោះ រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនង សហប្រតិបត្តិការលើគ្រប់វិស័យនិងការជួបប្រាស្រ័យប្រជាជនរវាងវៀតណាមជាមួយ បណ្ដាប្រទេសឲ្យខ្លាំងក្លាថែមទៀត។ ប្រធានក្រុមការងារនៃវិទ្យុសម្លេងនិងទូរទស្សន៍
មីយ៉ាន់ម៉ា លោក Su My-int បានសម្តែងនូវក្តីសប្បាយរីករាយចំពោះការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការជាមួយវិទ្យុសម្លេងវៀតណាមនិងរៀនសូត្របទពិសោធន៍ខាង សកម្មភាពជំនាញការ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ