ថ្នាក់ដឹកនាំបណ្ដាប្រទេសនិងគណៈបក្សបរទេសនានាអបអរសាទរចំពោះអគ្គលេខាបក្សលោក Nguyen Phu Trong ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានរដ្ឋវៀតណាម

(VOVWORLD) - ក្នុងឱកាសដែលអគ្គលេខានៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ត្រូវបានរដ្ឋសភានីតិកាលទី១៤បោះឆ្នោត ជ្រើសតាំងចូលកាន់តំណែងជាប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀត ណាមនោះ ថ្នាក់ដឹកនាំនៃបណ្ដាប្រទេសប្រ៊ុយណេដារូសាឡឹម សាធារណៈ រដ្ឋសហព័ន្ធមីយ៉ាន់ម៉ា នូវែលហ្សេឡង់ និងថ្នាក់ដឹកនាំនៃគណៈបក្សបរទេសជា ច្រើនបន្តផ្ញើរសារទូរលេខចូលរួមអបអរសាទរ។

ក្នុងសារទូរលេខអបអរសាទររបស់ខ្លួន ព្រះមហាក្សត្រប្រ៊ុយណេ Suntan Haji Hassanal Bolkiah បានសម្ដែងនូវគោលបំណងចង់សហប្រតិបតិ្តការយ៉ាង ជិតស្និទ្ធជាមួយប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ដើម្បីពង្រឹងនិង ពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ។

        ប្រធានាធិបតីមីយ៉ាន់ម៉ាលោក Win Myint បានអញ្ជើញផ្ញើរលិខិតអបអរ សាទរ ក្នុងនោះសម្ដែងនូវជំនឿទុកចិត្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ ប្រធានរដ្ឋលោក Nguyen Phu Trong ប្រទេស វៀតណាមនឹងបន្តទទួលបាន សមិទ្ធផលដ៏ធំធេងថែមទៀតនៅក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។

        ក្នុងឱកាសនេះ អគ្គទេសាភិបាលនូវែលហ្សេឡង់លោក Patxy Reddy ក៏ផ្ញើរ លិខិតអបអរសាទរចំពោះប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក Nguyen Phu Trong។ ថ្នាក់ដឹកនាំនៃគណៈបក្សជាច្រើននៃប្រទេសឥណ្ឌា មិចស៊ិក អាហ្សង់ទីន ស៊ូដង់ ប៉េរូ និងប៉ាឡេស្ទីនក៏បានផ្ញើរសារទូរលេខអបអរសាទរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ