ថ្នាក់ដឹកនាំវៀតណាមនិងអន្តរជាតិអបអរសាទរចំពោះការជួយសង្គ្រោះក្រុមបាល់ទាត់កុមារជំទង់ថៃទាំងមូលដ៏អស្ចារ្យ

(VOVWORLD) - បន្ទាប់ពីអនុវត្តយុទ្ធនាការជួយសង្គ្រោះក្រុមបាល់ទាត់កុមារជំទង់ថៃទាំងមូលប្រកបដោយជោគជ័យមកថ្នាក់ដឹកនាំនៅទូទាំងពិភពលោកបានជូនពរនិងអបអរសាទរ យុទ្ធនាការនេះដោយបានចាត់ទុកនេះគឺជា"ស្នាដៃដ៏អស្ចារ្យ" ។
ថ្នាក់ដឹកនាំវៀតណាមនិងអន្តរជាតិអបអរសាទរចំពោះការជួយសង្គ្រោះក្រុមបាល់ទាត់កុមារជំទង់ថៃទាំងមូលដ៏អស្ចារ្យ - ảnh 1 ក្រុមបាល់ទាត់កុមារជំទង់ថៃដែលជាប់គាំងក្នុងរូងភ្នំ Tham Luang

បន្ទាប់ពីបានទទួលដំណឹងជាក្រុមជួយសង្គ្រោះបានជួយក្រុមបាល់ទាត់ថៃចេញពីរូងភ្នំ Tham Luang ប្រកបដោយសុវត្ថិភាពនោះ នាថ្ងៃទី ១០ ខែកក្កដា នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន ផ្ញើសំបុត្រអំណរ សាទរជូនចំពោះនាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-o-cha និង ប្រជាជនថៃ ដោយជូនពរសមាជិកក្រុមបាល់ទាត់នេះនឹងឆាប់បានត្រឡប់ជួបជុំជាមួយក្រុម គ្រួសារ។

រីឯប្រធានាធិបតីអាមេរិកលោក Donald Trump គឺជាប្រមុខរដ្ឋដំបូងបង្អស់ ដែល អបអរសាទរក្រុមកម្លាំងពិសេសកងទ័ពជើងទឹកថៃ ក្នុងតួនាទីដឹកនាំនៃយុទ្ធនាការ ជួយសង្គ្រោះលើកនេះ។ នៅលើបណ្តាញសង្គម Twitter លោក Donald Trump បានអះអាងថាការជួយសង្គ្រោះសមាជិកក្រុមបាល់ទាត់ថៃចំនួន ១២ នាក់ រួមទាំងគ្រូបង្វឹកម្នាក់ចេញពីរូងភ្នំប្រកបដោយជោគជ័យគឺ ជាពេលវេលាដ៏ស្រស់ ស្អាតហើយភារកិច្ចត្រូវបានបំពេញដ៏ឆ្នើម។

ទន្ទឹមនឹងនេះដែរនៅលើបណ្តាញសង្គម Twitter នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បានសំដែងនូវសេចក្តីរីករាយចំពោះការជួយសង្គ្រោះ សមាជិកក្រុមបាល់ទាត់ថៃដែលជាប់គាំងនៅក្នុងរូងភ្នំ ហើយលោកស្រីក៏បាន សង្កត់ធ្ងន់ថាពិភពលោកទាំងមូលបានតាមដានព្រឹត្តិការណ៍នេះ និងជានិច្ចកាល ទទួលស្គាល់ភាពក្លាហានរបស់មនុស្សទាំងអស់ដែលបានចូលរួមការជួយ សង្គ្រោះនេះផងដែរ។

គួរបញ្ជាក់ថាប្រទេសថៃបានបញ្ចប់ការជួយសង្គ្រោះជនរងគ្រោះសមាជិកក្រុម បាល់ទាត់កុមារជំទង់ថៃដែលជាប់គាំងនៅក្នុងរូងភ្នំ Tham Luang ប្រកបដោយ ជោគជ័យក្រោយពីរយៈពេលជាង ១៧ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ