ថ្នាក់ដឹកនាំអង់គ្លេស អាល្លឺម៉ង់ បារាំងនិងអាមេរិកចេញសេចក្តីថ្លែងការណ៍រួម

(VOVWORLD) - ដោយមិនអើពើដល់ការដែល រុស្ស៊ីអះអាងជាច្រើនលើកជាច្រើន សារមិនទាក់ទិនដល់រឿងហេតុអតីតភ្នាក់ងារចារកិច្ច Sergei Skripal ត្រូវបាន បំពុលសម្លាប់នេះ ហើយស្នើឲ្យសហការជាមួយអង់គ្លេសដើម្បីធ្វើការ ស៊ើបអង្គេតយ៉ាងច្បាស់ នាថ្ងៃទី ១៥ មិនា អង់គ្លេសរួមជាមួយបណ្ដាសម្ព័ន្ធមិត្តជា អាល្លឺម៉ង់ បារាំង និងអាមេរិកបានចេញសេចក្តីថ្លែងការណ៍រួមដែលស្នើឲ្យម៉ូស្គូ «ឆ្លើយសំណួរទាំងឡាយ» ពាក់ព័ន្ធដល់រឿងហេតុនេះ។ 
ថ្នាក់ដឹកនាំអង់គ្លេស អាល្លឺម៉ង់ បារាំងនិងអាមេរិកចេញសេចក្តីថ្លែងការណ៍រួម - ảnh 1 ថ្នាក់ដឹកនាំអង់គ្លេស អាល្លឺម៉ង់ បារាំងនិងអាមេរិកចេញសេចក្តីថ្លែងការណ៍រួម (VNA)

(VOVworld) – ដោយមិនអើពើដល់ការដែល រុស្ស៊ីអះអាងជាច្រើនលើកជាច្រើន សារមិនទាក់ទិនដល់រឿងហេតុអតីតភ្នាក់ងារចារកិច្ច Sergei Skripal ត្រូវបាន បំពុលសម្លាប់នេះ ហើយស្នើឲ្យសហការជាមួយអង់គ្លេសដើម្បីធ្វើការ ស៊ើបអង្គេតយ៉ាងច្បាស់ នាថ្ងៃទី ១៥ មិនា អង់គ្លេសរួមជាមួយបណ្ដាសម្ព័ន្ធមិត្តជា អាល្លឺម៉ង់ បារាំង និងអាមេរិកបានចេញសេចក្តីថ្លែងការណ៍រួមដែលស្នើឲ្យម៉ូស្គូ «ឆ្លើយសំណួរទាំងឡាយ» ពាក់ព័ន្ធដល់រឿងហេតុនេះ។ សេចក្តីថ្លែងការណ៍រួម របស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May ប្រធានាធិបតីអាមេរិក លោក Donald Trump អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានចាត់ទុកថា៖ មិនទាន់ មានការពន្យល់សមហេតុសមផលណាមួយឡើយដែលស្រាយបំភ្លឺឲ្យការប្រើប្រាស់ជាតិគីមីពុល Novichok ក្នុងរឿងបំពុលពោលខាងលើ។ ទន្ទឹមនឹងនោះ ប្រទេសទាំង ៤ នេះបានអំពាវនាវឲ្យរុស្ស៊ីផ្តល់របាយការណ៍ដោយគ្រប់គ្រាន់សំរាប់អង្គការហាមឃាត់អាវុធគីមី (OPCW) អំពីប្រការដែល ថ្នាក់ដឹកនាំទាំងបួនរូបហៅថា «កម្មវិធីសារ ធាតិពុល Novichok»។ សេចក្តីថ្លែងការណ៍រួមក៏បានថ្កោលទោសយ៉ាងខ្លាំងរឿងបំពុលសម្លាប់ចារបុរស Sergei Skripal ហើយចាត់ទុកនេះជា «ការវាយប្រហារ ទៅលើអធិបតេយ្យភាពរបស់អង់គ្លេសនិងគំរាមកំហែងទៅលើសន្តិសុខនៃលោក ខាងលិច»។

        កាយវិការពោលខាងលើអាចឡើងជណ្តើរភាពតានតឹងទាក់ទិនដល់រឿង ហេតុនេះឡើងកំពស់ថ្មីមួយ ក្នុងកាលៈទេសៈ ទំនាក់ទំនងរវាងរុស្ស៊ីជាមួយលោក ខាងលិចធ្លាប់បានពោរពេញទៅដោយការខ្វែងគំនិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ