ថ្នាក់ដឹកនាំអាមេរិកនិងអាល្លឺម៉ង់ពិភាក្សាអំពីរឿងចចាមអារាម៖ចារបុរសមុខពីរ

ថ្នាក់ដឹកនាំអាមេរិកនិងអាល្លឺម៉ង់ពិភាក្សាអំពីរឿងចចាមអារាម៖ចារបុរសមុខពីរ - ảnh 1
ថ្នាក់ដឹកនាំអាមេរិកនិងអាល្លឺម៉ង់ពិភាក្សាអំពីរឿងចចាមអារាម៖ចារបុរសមុខពីរ

          (VOV)_នាថ្ងៃទី១៥ កក្កដា ប្រធានាធិបតីអាមេរិក លោក Barack Obama បាន
មាន ជំនួបសន្ទនាជាលើកដំបូងជាមួយអធិកាបតីអាល្លឺម៉ង់ លោកស្រី Angela
Merkel តាំងពីពេលកើតមានឡើងការជជែកស្ដីពីបញ្ហាចារកម្ម ដែលធ្វើ​អោយ​
 Berlin ត្រូវបណ្ដេញដំណាងចារបុរសជាន់ខ្ពស់បំផុតរបស់វ៉ាស៊ីនតោនប្រចាំនៅ​
ប្រទេសនេះ។ សេតវិមានបានអោយដឹងថា៖ ក្នុងជំនួបសន្ទនាតាមទូរសព្ទនេះ​ថ្នាក់ដឹកនាំទាំងពីររូបបានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី បន្ទាប់ពីរឿងចចាម​អា
រាម៖ចារបុរសមុខពីរ។  ប្រធានាធិបតី​ Barack Obama និង​អធិកាបតី​Angela Merkel បានចែករំលែកអំពីបណ្ដាទស្សនះសហប្រតិបត្តិការចារកម្មរវាងប្រទេស
ទាំងពីរ ដែលក្នុងនោះថ្នាក់ដឹកនាំអាមេរិកអះអាងថា៖បន្តរក្សារបណ្ដាកាណាល់​ទំនាក់ទំនងជិតស្និទ្ធិដើម្បីលើកកំពស់ទំនាក់ទំនងខាងចារកម្មរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងពីររូបនេះក៏បានពិភាក្សាអំពីបញ្ហានៅអ៊ុយក្រែន
 ដំណើការចរចាររវាងអ៊ីរ៉ង់និងក្រុម P5+1 ជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ