ថ្នាក់ដឹកនាំអាឡឺម៉ង់និងអ៊ុយក្រែនធ្វើកិច្ចសន្ទនាតាមទូរស័ព្ទស្តីពីការរៀបចំកិច្ចប្រជុំកំពូល Normandy

(VOVWORLD) -  នាថ្ងៃទី ៩ ខែតុលា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ដើម្បីពិភាក្សាអំពីលទ្ធភាពរៀបចំកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាអ៊ុយក្រែន។
ថ្នាក់ដឹកនាំអាឡឺម៉ង់និងអ៊ុយក្រែនធ្វើកិច្ចសន្ទនាតាមទូរស័ព្ទស្តីពីការរៀបចំកិច្ចប្រជុំកំពូល Normandy - ảnh 1 អធិការបតីលោកស្រី Angela Merkel (រូបថត៖ AFP/TTXVN)

អ្នកនាំពាក្យរដ្ឋាភិបាលអាឡឺម៉ង់ បានឲ្យដឹងថាចំណុចសំខាន់នៃការផ្លាស់ប្តូររវាងអធិការបតីលោកស្រី Angela Merkel និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky គឺជាការរៀបចំកិច្ចប្រជុំកំពូលមួយតាមបែបក្រុមទាំង៤ Normandy ដោយមានការចូលរួមរបស់រុស្ស៊ី អាល្លឺម៉ង់ អ៊ុយក្រែននិងបារាំង)។ នៅក្នុងកិច្ច     សន្ទនាតាមទូរស័ព្ទនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាថាលក្ខខណ្ឌសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលបែបនេះត្រូវបានឆ្លើយតមតាមតម្រូវការបន្ទាប់ពីក្រុមការងារត្រីភាគី ទទួលបន្ទុកការដោះស្រាយជម្លោះនៅភាគខាងកើតអ៊ុយក្រែន (រួមមានរុស្ស៊ី អ៊ុយក្រែន អង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE) សម្រេចបានកិច្ចព្រមព្រៀងមួយស្តីពីរូបមន្តក្នុងការផ្លាស់ប្តូរយន្តការពិសេសសម្រាប់តំបន់នានាដែលទាមទារឯករាជ្យ ដកកងទ័ពចេញពីតំបន់ជម្លោះនិងអនុវត្តកិច្ចព្រមព្រៀង Misnk ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ