ទឹកជំនន់នៅប្រេស៊ីល បណ្តាលឲ្យមនុស្សយ៉ាង​ហោចណាស់ ១៤៣នាក់ស្លាប់

(VOVWORLD) - គិតត្រឹមថ្ងៃទី ១២ ខែឧសភា ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅក្នុងរដ្ឋ Rio Grande do Sul  ភាគខាងត្បូងប្រទេសប្រេស៊ីល បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ១៤៣នាក់បានស្លាប់ មនុស្ស ១៣១ នាក់កំពុងបាត់ខ្លួន និងជាងកន្លះលាននាក់គ្មានផ្ទះសម្បែង។ 

រដ្ឋាភិបាលប្រេស៊ីលបានប្រមូលថវិកាជាង ២,៣ ពាន់លានដុល្លារអាមេរិក ដើម្បីដោះស្រាយផលវិបាកនៃគ្រោះមហន្តរាយធម្មជាតិនៅក្នុងរដ្ឋនេះ។ ក្នុងពេលជាមួយគ្នានោះ ប្រធានាធិបតីអាមេរិក លោក Joe Biden បានឲ្យដឹងថា រដ្ឋាភិបាលអាមេរិកក៏កំពុងទាក់ទងជាមួយរដ្ឋាភិបាលប្រេស៊ីល ដើម្បីផ្តល់ជំនួយចាំបាច់ផងដែរ។

ទឹកជំនន់នៅប្រេស៊ីល បណ្តាលឲ្យមនុស្សយ៉ាង​ហោចណាស់ ១៤៣នាក់ស្លាប់ - ảnh 1ទឹកជំនន់នៅរដ្ឋ Rio Grande do Sul ប្រទេសប្រេស៊ីលថ្ងៃទី ៩ ឧសភា ២០២៤ ។ រូបថត៖ THX/TTXVN

ភ្លៀងធ្លាក់ខ្លាំងត្រូវបានព្យាករណ៍នឹងបន្តនៅភាគខាងត្បូងប្រទេសប្រេស៊ីល បណ្តាលឱ្យកម្រិតទឹកទន្លេកើនឡើង ហើយអាចហៀរច្រាំងទន្លេផងដែរ។ រដ្ឋ Rio Grande du Sol ស្ថិតនៅក្នុងតំបន់ភូមិសាស្រ្តដែលមានទាំងលក្ខណៈអាកាសធាតុត្រូពិច និងតំបន់ប៉ូល ដូច្នេះហើយអាចជួបប្រទះភ្លៀងធ្លាក់ខ្លាំង ឬគ្រោះរាំងស្ងួតយូរលង់។ បាតុភូតអាកាសធាតុនេះកំពុងកើនឡើងដោយសារតែការប្រែប្រួលអាកាសធាតុសកល៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ