ទីក្រុង Can Tho អូស្ត្រាលីបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) - អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Truong Quang Hoai Nam បានសន្យាថាទីក្រុង Can Tho នឹងខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម កែទម្រង់យន្តការទាក់ទាញប្រភពកម្លាំង និងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ដៃគូអូស្រ្តាលី។

នាថ្ងៃទី ២៣ ខែកក្កដា ថ្នាក់ដឹកនាំ គណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានជួបធ្វើការជាមួយអគ្គកុងស៊ុលអូស្ត្រាលីប្រចាំនៅទីក្រុងហូជីមិញ លោកស្រី Julianne Cowley អំពីយថាទស្សន៍សហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីទាំងពីរនាពេលខាងមុខ។

អញ្ជើញថ្លែងនៅទីនេះ អគ្គកុងស៊ុលអូស្ត្រាលីប្រចាំនៅទីក្រុងហូជីមិញ លោកស្រី Julianne Cowley បានឲ្យដឹងថា នាបច្ចុប្បន្ននេះ ទីក្រុង Can Tho គឺជាតំបន់ដែលកំពុងទាក់ទាញការយកចិត្តទុកដាក់ពីសំណាក់សហគ្រាស វិនិយោគិនអូស្ត្រាលី ដោយគោលបំណងចង់កសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តដ៏យូរអង្វែង។ លោកស្រី Cowley សង្ឃឹមថានាពេលអនាគត ទីក្រុង Can Tho និងអូស្ត្រាលីនឹងឯកភាពគ្នាលើទិសដៅសហប្រតិបត្តិការលើវិស័យសិក្សាស្រាវជ្រាវអភិវឌ្ឍន៍
លើពហុវិស័យ ផ្តោតសំខាន់លើវិស័យអភិវឌ្ឍន៍កសិកម្ម ប្រើប្រាស់ថាមពលកកើតឡើងវិញ និងការពារបរិស្ថានជាដើម។

ជាការឆ្លើយតប    អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho លោក Truong Quang Hoai Nam បានសន្យាថាទីក្រុង Can Tho នឹងខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម កែទម្រង់យន្តការទាក់ទាញប្រភពកម្លាំង និងបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ដៃគូអូស្រ្តាលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ