ទីក្រុង Da Nang ត្រួតពិនិត្យការរៀបចំវេទិកាអភិវឌ្ឍន៍ជើងហោះហើរអាស៊ីឆ្នាំ ២០២២នៅខែមិថុនាខាងមុខ

(VOVWORLD) - វេទិកានេះមានសកម្មភាពស្នូលនិងក្រៅផ្លូវការចំនួន ១៩។ យោងតាម របាយការណ៍របស់មន្ទីរទេសចរណ៍ទីក្រុង គិតត្រឹមថ្ងៃទី ៥ ឧសភា ប្រតិភូជាង ៤០០ នាក់ មកពីអង្គការ និងអង្គភាពចំនួន១៥៥ បានចុះឈ្មោះចូលរួមវេទិកានេះ។

នារសៀលថ្ងៃទី ៥ ឧសភា គណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានបើក កិច្ចប្រជុំត្រួតពិនិត្យការត្រៀមរៀបចំវេទិការអភិវឌ្ឍន៍ជើងហោះហើរអាស៊ីឆ្នាំ ២០២២ នៅខែមិថុនាខាងមុខ។ នេះជាព្រឹត្តិការណ៍សំខាន់ចំពោះទីក្រុង Da Nang ក្នុងការស្តារ ទេសចរណ៍ឡើងវិញ រួមចំណែកបើកជើងហោះហើរថ្មី ជំរុញកិច្ចសហប្រតិបត្តិការវិនិ យោគជាមួយសហគ្រាសអាកាសចរណ៍ជុំវិញពិភពលោក។
វេទិកានេះមានសកម្មភាពស្នូលនិងក្រៅផ្លូវការចំនួន ១៩។ យោងតាម របាយការណ៍របស់មន្ទីរទេសចរណ៍ទីក្រុង គិតត្រឹមថ្ងៃទី ៥ ឧសភា ប្រតិភូជាង ៤០០ នាក់ មកពីអង្គការ និងអង្គភាពចំនួន១៥៥ បានចុះឈ្មោះចូលរួមវេទិកានេះ។
នៅវេទិកានេះ ក៏មានកម្មវិធីជាច្រើនទៀតដែលរៀបចំដោយមន្ទីរ និងទីភ្នាក់ងារ ក្នុងស្រុក ដូចជា៖ វេទិកា “Da Nang៖ គោលដៅកំសាន្តសក្តានុពលនៃអាស៊ី”; ការ ទទួលជួបនិងធ្វើការជាមួយវិនិយោគិនអាកាសចរណ៍-ទេសចរណ៍; ការតាំងបង្ហាញ ផលិតផល OCOP; ការប្រគុំតន្ត្រីនៅតាមដងផ្លូវស្នូលក្នុងទីក្រុង ជាដើម។ ការងារត្រៀមរៀបចំកំពុងត្រូវបានទីក្រុង Da Nang ដាក់ពង្រាយ ហើយរំពឹងថា នឹងបញ្ចប់មុនថ្ងៃទី ២៥ ឧសភា។ លោក Tran Phuoc Son អនុប្រធានគណៈកម្មាធិការ ប្រជាជនទីក្រុង Da Nang បានបញ្ជាក់ថា នេះជាព្រឹត្តិការណ៍សំខាន់ក្នុងកិច្ចការបរទេស ក៏ដូចជាការអភិវឌ្ឍន៍ទេសចរណ៍នៃទីក្រុង ដូច្នេះ Da Nang ត្រូវត្រៀមរៀបចំគ្រប់ លក្ខណៈឲ្យបានល្អដើម្បីវេទិកាអភិវឌ្ឍន៍ជើងហោះហើរអាស៊ីឆ្នាំ២០២២ប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ