ទីក្រុង Da Nang បើកទិវាបុណ្យទំនិញវៀតណាមឆ្នាំ២០១៤

ទីក្រុង Da Nang បើកទិវាបុណ្យទំនិញវៀតណាមឆ្នាំ២០១៤ - ảnh 1
“ទំនិញវៀតណាម-ឈ្នះនៅទីផ្សារក្នុងប្រទេស”


(VOVworld) - នាយប់ថ្ងៃទី២៣ ធ្នូ នៅទីក្រុង Da Nang ភាគកណ្ដាលវៀតណាមបាន
ប្រព្រឹត្តទៅទិវាបុណ្យទំនិញវៀតណាមឆ្នាំ២០១៤ដោយប្រធានបទ “ទំនិញវៀត
ណាម-ឈ្នះនៅទីផ្សារក្នុងប្រទេស”។អង្គភាពអាជីវកម្មចំនួន១០០បានចូលរួមការ
តាំងបង្ហាញបណ្ដាមុខទំនិញដូចជា៖ សំលៀក់បំពាក់ ស្បែកជើង ទំនិញប្រើប្រាស់
គ្រឿងភាជន៍ សិប្បៈកម្ម និងស្បៀងអាហារទៀតផង។លោក Le Van Hieu ប្រធាន
សមាគមអាជីវករវ័យក្មេងទីក្រុង Da Nang បានឲ្យដឹងថា៖ ទិវាបុណ្យនេះគឺសំដៅ
ជំរុញខ្លាំងការឃោសនាយ៉ាងទូលំទូលាយនូវចលនា “ជនវៀតណាមប្រើប្រាស់
ទំនិញវៀតណាម” សំរាប់ប្រជាជនគ្រប់ស្រទាប់ ព្រមទាំងបង្កលក្ខណៈងាយ
ស្រួលដើម្បីអង្គភាពអាជីវកម្មផលិតកម្មក្នុងប្រទេសផ្សព្វផ្សាយផលិតផលនិងនាំ
ទំនិញទៅដល់អ្នកប្រើប្រាស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ