ទីក្រុងដាណាំងបំផុសបុណ្យតេតដាំដើមឈើ

(VOVWORLD) - នៅពិធីនេះ បណ្ដាអង្គភាពបានដាំដើមឈើហូបផ្លែចំនួន១០០ដើម នៅមជ្ឈ មណ្ឌលគាំពារជនរងគ្រោះដោយជាតិគីមីពុល ពណ៌លឿងទុំនិងកុមារអភ័ព្វដាណាំងនៅឃុំ Hoa Nhon ស្រុក Hoa Vang។ 

ទីក្រុងដាណាំងបំផុសបុណ្យតេតដាំដើមឈើ - ảnh 1(រូបថត៖ baotainguyenmoitruong.vn)
នាថ្ងៃទី៦ ខែកុម្ភៈ (ពោលគឺថ្ងៃទី៦បុណ្យតេតឆ្នាំខាល ចត្វាស័ក ២០២២) សមា គមន៍អតីតយុទ្ធជនទីក្រុងដាណាំងបានសហការជាមួយមន្ទីរធនធានធម្មជាតិនិង បរិស្ថាន មន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទទីក្រុង រៀបចំពិធីបំផុសបុណ្យតេតដាំដើម ឈើ និទាឃរដូវឆ្នាំខាល ចត្វាស័ក ២០២២។         នៅពិធីនេះ បណ្ដាអង្គភាពបានដាំដើមឈើហូបផ្លែចំនួន១០០ដើម នៅមជ្ឈ មណ្ឌលគាំពារជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនិងកុមារអភ័ព្វដាណាំងនៅឃុំ Hoa Nhon ស្រុក Hoa Vang។ លោក Vo Van Chuong នាយករងមន្ទីរធនធាន ធម្មជាតិនិងបរិស្ថានទីក្រុងដាណាំងបានឲ្យដឹងថា៖
“កម្មវិធីបំផុសបុណ្យតេតដាំដើមឈើគឺជាសកម្មភាពដំបូងក្នុងផែនការរបស់ គណៈកម្មាធិការប្រជាជនទីក្រុងដាណាំង សំដៅជួយជ្រោមជ្រែងកម្មវិធីដាំដើមឈើ បៃតង១ពាន់លានដើម ដែលបានបំផុសឡើងដោយនាយករដ្ឋមន្រ្តីរដ្ឋាភិបាល។ យើងខ្ញុំរួមដំណើរជាមួយសមាគមន៍អតីតយុទ្ធជនទីក្រុង ក្នុងសកម្មភាពលើកនេះ ក្នុងបំណងរួមចំណែកការពារបរិស្ថាន កាត់បន្ថយកត្តាដ៏ជ្រុលនិយមនៃការប្រែប្រួល អាកាសធាតុ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ