ទីក្រុងប៉េកាំង (ចិន)៖ ជំងឺរាតត្បាត Covid-19​ នៅតែ​មានការវិវឌ្ឍដ៏​ស្មុគស្មាញ

(VOVWORLD) - ចិនបានរកឃើញករណីឆ្លងជំងឺ Covid-19 ថ្មីចំនួន ៤៤ នាក់បន្ថែមទៀតក្នុងថ្ងៃទី ១៦ ខែមិថុនា ដែលក្នុងនោះមាន ១១ ករណីនាំចូលពីបរទេស និង ៣៣ ករណីទៀតនៅក្នុងស្រុក។ 
ទីក្រុងប៉េកាំង (ចិន)៖ ជំងឺរាតត្បាត Covid-19​ នៅតែ​មានការវិវឌ្ឍដ៏​ស្មុគស្មាញ - ảnh 1 ជំងឺរាតត្បាត Covid-19 នៅតែមានការវិវឌ្ឍដ៏ស្មុគស្មាញនៅទីក្រុងប៉េកាំង (ចិន)

យោងតាមតួរលេខស្ថិតិ ដែលទើបនឹងបានប្រកាសនាព្រឹកថ្ងៃទី ១៧ ខែមិថុនា បានឲ្យដឹងថា ចិនបានរកឃើញករណីឆ្លងជំងឺ Covid-19 ថ្មីចំនួន ៤៤ នាក់បន្ថែមទៀតក្នុងថ្ងៃទី ១៦ ខែមិថុនា ដែលក្នុងនោះមាន ១១ ករណីនាំចូលពីបរទេស និង ៣៣ ករណីទៀតនៅក្នុងស្រុក។ ហេតុដូច្នេះ ក្នុងរយៈពេលត្រឹមតែ ៦ ថ្ងៃផ្ទុះជំងឺរាតត្បាតក្នុងសហគមន៍ ប៉ុណ្ណោះ ទីក្រុង ប៉េកាំងបានរកឃើញករណីឆ្លងជំងឺ Covid-19 ចំនួន ១៣៤ នាក់។

នៅចំពោះមុខនឹងស្ថានភាពជំងឺរាតត្បាតដ៏ធ្ងន់ធ្ងរនេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ទីក្រុងប៉េកាំងបានធ្វើបច្ចុប្បន្នភាពនូវគោលនយោបាយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជាបន្តបន្ទាប់។ វិធានការណ៍ចំនួន ១៥ នឹងចាំបាច់ត្រូវអនុវត្តបន្ទាប់ពីទីក្រុងនេះបានឈានដល់កម្រិតប្រកាសអាសន្នថ្មីម្តងទៀត នៅកំរិតទី ២ ដែលជាកំរិតធ្ងន់ធ្ងរបន្ទាប់ពីបានដកចេញកាលពីថ្ងៃទី ៦ ខែមិថុនា។

សូមបញ្ជាក់ដែរថារហូតមកដល់ពេលនេះ ករណីឆ្លង Covid-19 ទាំងអស់គឺសុទ្ធតែពាក់ព័ន្ធនឹងផ្សារកសិផលមួយកន្លែងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ