ទីក្រុងផ្កា Sa Dec បើកពិធីបុណ្យផ្កានិទាឃរដូវឆ្នាំ ២០២៥
(VOVWORLD) - នាយប់ទី ១៤ មករា នៅទីក្រុង Sa Dec (ខេត្ត Dong Thap) គណៈកម្មាធិ ការ ប្រជាជនទីក្រុង Sa Dec បានរៀបចំពិធីបើកពិធីបុណ្យផ្កានិទាឃរដូវឆ្នាំ ២០២៥ ក្រោមប្រធានបទ៖ Sa Dec - ទីកន្លែងដែលផ្ការីកស្គុះស្គាយទាំង ៤រដូវ”។
ពិធីបុណ្យផ្កានិទាឃរដូវ Sa Dec ត្រូវបានបានទីក្រុងរៀបចំឡើងជាប្រចំាឆ្នាំ ចាប់ពីឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ន បានក្លាយជាម៉ាកយីហោ និងជាអាហារខាងស្មារតីដែលមិនអាចខ្វះបានសម្រាប់ភ្ញៀវទេសចរមកពីជិត និងឆ្ងាយ រាល់ពេលដែលបុណ្យតេតនិងនិទាឃរដូវមកដល់ម្តងៗ ជាមួយនឹងសកម្មភាពដ៏សម្បូរបែបជាច្រើន។
ភូមិផ្កា Sa Dec បានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេសចរណ៍ក្នុងស្រុក និងបរទេស ជិត១លាននាក់ ក្នុងមួយឆ្នាំៗ ក្នុងនោះមានភ្ញៀវអន្តរជាតិជាង ២០០០នាក់។ ជាពិសេស ពិធីបុណ្យផ្កា និងដើមឈើលម្អ Sa Dec ដែលប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ ២០២៤ បានទាក់ទាញភ្ញៀវទេសចរជាង ២៤៥.០០០ នាក់ រួមចំណែកនាំ Sa Dec មានវត្តមាននៅលើផែនទីទេសចរណ៍នៃតំបន់ និងទូទាំងប្រទេស; ភ្ជាប់និងការផ្សព្វផ្សាយផ្កា និងដើមឈើលម្អ បង្កើតកន្លែងបើកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ និងការប្រើប្រាស់ផ្កានិងដើមឈើលម្អ៕