វឌ្ឍនភាពសំខាន់ក្នុងការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប
(VOVWORLD) - កាលពីថ្ងៃទី១៤ ខែមករា អ្នកនាំពាក្យក្រសួងការបរទេសកាតា Majed Al Ansari បានបញ្ជាក់ថា ការចរចាកម្រិតខ្ពស់ស្តីពីការជំរុញបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដែលប្រព្រឹត្តទៅនៅទីក្រុងដូហា (កាតា) បានឈានដល់ដំណាក់កាលចុងក្រោយ។
ទិដ្ឋភាពនៃការបំផ្លិចបំផ្លាញបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅក្នុងក្រុង Deir al-Balah តំបន់ Gaza Strip កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៥ (រូបថត៖ THX/TTXVN) |
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោក Majed Al Ansari បានឲ្យដឹងថា ឧបសគ្គចំពោះកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសស្តីពីបទឈប់បាញ់ និងការផ្លាស់ប្តូរចំណាប់ខ្មាំងត្រូវបានដោះស្រាយក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។ ដូច្នេះអាចនិយាយបានថា ភាគីចរចាកំពុងឈានចូលដំណាក់កាលរីកចម្រើន ប្រហែលជាដំណាក់កាលចុងក្រោយ ហើយ "នេះគឺជាពេលវេលាជិតបំផុតក្នុងការឈានដល់កិច្ចព្រមព្រៀង" បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងក្នុងប៉ុន្មានខែថ្មីៗនេះ។ កាតាបានបញ្ជូនបន្តសេចក្តីព្រាងកិច្ចព្រមព្រៀងទៅទាំងក្រុមហាម៉ាស់ និងអ៊ីស្រាអែល។
Majed Al Ansari បានបង្ហាញទំនុកចិត្តថាការអនុវត្តបទឈប់បាញ់នឹងប្រព្រឹត្តទៅ "ភ្លាមៗ" បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវបានសម្រេច។ មិនទាន់មានពេលវេលាជាក់លាក់នៅឡើយទេ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីបញ្ចប់កិច្ចព្រមព្រៀងនេះ៕