ទីក្រុងហូជីមិញនិងទីក្រុង San Fancisco ខិតខំនាំទំនាក់ទំនងកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព

ទីក្រុងហូជីមិញនិងទីក្រុង San Fancisco ខិតខំនាំទំនាក់ទំនងកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធភាព - ảnh 1
លោក Dinh La Thang លេខាបក្សទីក្រុងហូជីមិញទទួលជួបជាមួយលោក Edwin Lee អភិបាលទីក្រុង San Francisco (រូបថតៈ Thanh Vũ-TTXVN)

(VOVworld)-អញ្ជើញថ្លែងមតិនៅក្នុងជំនួបជាមួយលោក Edwin Lee អភិបាល
ទីក្រុង San Francisco អាមេរិកដែលប្រព្រឹត្តទៅនាថ្ងៃទី៧មិនានោះ លោក Dinh La
 Thang លេខាបក្សទីក្រុងហូជីមិញបានឲ្យដឹងថា៖ ទីក្រុងហូជីមិញមានបំណងនិង
ត្រៀមខ្លួន ជាស្រេចរួមជាមួយវិនិយោគិនបរទេសក្នុងនោះមានអង្គភាពអាជីវកម្ម​
San Fancisco មកវិនិយោគធ្វើអាជីវកម្មនៅទីក្រុង។ លោក Dinh La Thang បានចាត់
ទុកថា ទីក្រុង ហូជីមិញនិងទីក្រុង San Fancisco គប្បីបង្កើតឡើងទស្សនៈវិស័យ
យុទ្ធសាស្ត្រស្តីពី  ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងទីក្រុងទាំងពីរ ជម្រុញឲ្យបានខ្លាំង
ថែមទៀតសាមគ្គី ភាពនិងរួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូលើ
គ្រប់វិស័យរវាង ប្រទេសទាំងពីរ។ រីឯខ្លួនវិញ លោក Edwin Lee បានចែករំលែកថា
 អង្គភាពអាជីវកម្ម San Fancisco មានបំណងធ្វើការវិនយោគនៅទីក្រុងហូជីមិញលើ
គ្រប់វិស័យ។ ទន្ទឹមជាមួយគ្នានោះ ថ្នាក់ដឹកនាំទីក្រុង San Fancisco ក៏បានសន្យា
បង្កលក្ខណៈងាយស្រួលបំផុតសម្រាប់អង្គភាពអាជីវកម្មទីក្រុងហូជីមិញពន្លឿនពា
ណិជ្ជកម្មនៅ San Fancisco ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ