ទីក្រុងហូជីមិញនិងអង្គការហិរញ្ញវត្ថុអន្ដរជាតិជម្រុញកិច្ចសហប្រតិបត្តិការ

(VOVWORLD) -"ទីក្រុងហូជីមិញប្តេជ្ញាថា នឹងបង្កលក្ខណៈងាយស្រួលបំផុតនិងសហការយ៉ាង ជិតស្និទជាមួយអង្គការហិរញ្ញវត្ថុអន្តរជាតិ (IFC) ក្នុងការនាំចេញខ្លឹមសារនៃ   អនុស្សរណៈដែលភាគីទាំងពីរបានចុះហត្ថលេខាដើម្បី អនុវត្តគម្រោងទាំងឡាយ ឲ្យក្លាយជាការជាក់ស្តែង"។ នោះគឺជាការអះអាងរបស់លោក Tran Vinh Tuyen អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមីញនៅក្នុងជំនួបពិភាក្សា ជាមួយលោក Kyle Kelhofer នាយកជាន់ខ្ពស់ IFC ទទួលបន្ទុកនៅតំបន់ វៀតណាម - ឡាវនិងកម្ពុជានារសៀលថ្ងៃ ១២ ខែមិថុនា នៅទីក្រុងហូជីមិញ។
ទីក្រុងហូជីមិញនិងអង្គការហិរញ្ញវត្ថុអន្ដរជាតិជម្រុញកិច្ចសហប្រតិបត្តិការ - ảnh 1 ទីក្រុងហូជីមិញនិងអង្គការហិរញ្ញវត្ថុអន្ដរជាតិជម្រុញកិច្ចសហប្រតិបត្តិការ

លោក Tran Vinh Tuyen បានមានឲ្យដឹងថាទីក្រុងហូជីមិញមានបំណងចង់ ថានឹងទទួលបាននូវការចែករំលែកបទពិសោធន៍និងយោបល់ប្រឹក្សានានាពី IFC ក្នុងការស្វែងរកនិងកៀរគរប្រភពធនធានហិរញ្ញវត្ថុ អ្នកវិនិយោគិនដែលមាន បទពិសោធន៍និងបច្ចេកវិទ្យាគ្រប់គ្រាន់ដើម្បីជួយឲ្យទីក្រុងអភិវឌ្ឍន៍ទៅតាមទិសដៅប្រកបដោយចីរភាពជិតស្និទជាមួយបរិស្ថានផងដែរ។

រីឯខ្លួនវិញ លោក  Kyle Kelhofer បានវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាង សកម្មរបស់ទីក្រុងហូជីមិញ ហើយសង្កត់ធ្ងន់ថា IFC មានប្រភពធនធានមនុស្ស គ្រប់គ្រាន់ដែលមានបទពិសោធន៍ដើម្បីជួយឧបន្ថម្ភទីក្រុងក្នុងការសាងសង់ គម្រោងសំណង់បៃតងនានា។  ទន្ទឹមនឹងនេះ IFC មានបំណងចង់ទីក្រុងហូជីមិញ នឹងក្លាយជាគំរូអភិវឌ្ឍសម្រាប់ទីក្រុងធំៗទាំងនៅវៀតណាមនិងទាំងនៅអាស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ