ទីក្រុងហូជីមិញនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍និងអភិរក្សវប្បធម៌

(VOVWORLD) - នាព្រឹកថ្ងៃទី៨ កញ្ញាអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជី មិញ លោកស្រី Nguyen Thi Thu បានទទួលជួបសន្ទនាជាមួយលោកស្រី  Donari Bainchi រដ្ឋលេខាធិការ ក្រសួងវប្បធម៌បេតិកភណ្ឌនិងទេសចរណ៍អ៊ីតាលី ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ។
ទីក្រុងហូជីមិញនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍និងអភិរក្សវប្បធម៌ - ảnh 1

ទីក្រុងហូជីមិញនិងអ៊ីតាលីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍និងអភិរក្សវប្បធម៌

នាព្រឹកថ្ងៃទី៨ កញ្ញាអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញលោកស្រី Nguyen Thi Thu បានទទួលជួបសន្ទនាជាមួយលោកស្រី  Donari Bainchi រដ្ឋលេខាធិការ ក្រសួងវប្បធម៌បេតិកភណ្ឌនិងទេសចរណ៍អ៊ីតាលី ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ។ ក្នុងពិធីទទួលជួបសន្ទនា លោកស្រី Nguyen Thi Thu  បានសង្កត់ធ្ងន់ថា៖វិស័យទេសចរណ៍គឺជាផ្នែកសេដ្ឋកិច្ចសំខាន់របស់ទីក្រុងដែលរួមចំណែកយ៉ាងសំខាន់ក្នុងសមិទ្ធ ផលសង្គមនិងសេដ្ឋកិច្ចទីក្រុង។ នាពេលខាងមុខទីក្រុងចង់សហការជាមួយប្រទេសអ៊ីតាលីក្នុងការចែករំលែកបទពិសោធន៍នៃការរៀបចំគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ ការអភិរក្សនិងការតុបតែងបេតិកភណ្ឌ។

រីឯ លោកស្រី  Donari Bainchi បាននិយាយថា៖ វប្បធម៌និងទេសចរណ៍មានទំនាក់ទំនងជិតស្និទ្ធនិងគាំទ្រគ្នាទៅវិញទៅមក។ ប្រទេសអ៊ីតាលីមានគោលបំណងសហប្រតិបត្តិការជាមួយទីក្រុងហូជីមិញក្នុងការចែករំលែក ជួយ ឧបត្ថម្ភអំពីអ្នកជំនាញការសម្រាប់ការអភិរក្សនិងជួសជុលបេតិកភណ្ឌវប្បធម៌និងប្រវត្តិសាស្រ្តរបស់ទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ