ទីក្រុងហូជីមិញបើកវិថីផ្កា Nguyen Hue ក្នុងឱកាសបុណ្យតេតប្រពៃណី ២០២៥
(VOVWORLD) - នាយប់ថ្ងៃទី ២៧ មករា (ត្រូវនឹងថ្ងៃទី ២៨ នៃបុណ្យតេត) វិថីផ្កា Nguyen Hue ២០២៥ នៅទីក្រុងហូជីមិញបានបើកជាផ្លូវការ។ ព្រឹត្តិការណ៍នេះត្រូវបានដឹកនាំដោយគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំដោយ Saigontourist Group សម្របសម្រួលជាមួយមន្ទីរ ផ្នែក និងសហគមន៍ធុរកិច្ច។
វិថីផ្កា Nguyen Hue មិនត្រឹមតែជាស្នាដៃវិសេសវិសាលរបស់ទីក្រុងហូជីមិញ ជារៀងរាល់ថ្ងៃបុណ្យចូលឆ្នាំប្រពណៃណីប៉ុណ្ណោះទេ ថែមទាំងជាកន្លែងតាំងបង្ហាញស្នាដៃសិល្បៈផ្កាស្រស់ ដើមឈើលំអរ រូបភាព... ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌ជាតិនិងស្មារតីនៃសម័យកាលទៀតផង។ ឆ្នាំនេះ វិថីផ្កា Nguyen Hue ត្រូវបានចែកចេញជា ៣ ផ្នែក រួមមាន៖ សាមគ្គីភាព ការផ្លាស់ប្តូរថ្មី និងការអភិវឌ្ឍន៍ ដោយបង្ហាញពីដំណាក់កាលប្រវត្តិសាស្ត្ររបស់ប្រជាជាតិវៀតណាម ជំនះរាល់ការលំបាក នៅតែច្រៀងបទចម្រៀងសាមគ្គីភាព ដណ្ដើមយកឯករាជ្យ ឯកភាពប្រទេសជាតិ ផ្លាស់ប្តូរថ្មី និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ប្រជាជនយ៉ាងច្រើនកុះករបានទៅទស្សនាវិថីផ្កា Nguyen Hue ក្នុងរាត្រីបើក។ រូបថត៖ Le Hang-Hoang Minh/VOV |
វិថីផ្កា Nguyen Hue ឆ្នាំនេះក៏មានការចូលរួមពីស្ថានអគ្គកុងស៊ុលនៃប្រទេសនានានៅទីក្រុងហូជីមិញ ដោយមានស្តង់ចំនួន ១០ ដាក់តាំងបង្ហាញស្នាដៃរៀបចំផ្កា ឧទ្ទេសនាមអំពីសម្រស់វប្បធម៌វិសេសវិសាលរបស់ប្រទេសនីមួយៗដូចជា៖ សហរដ្ឋអាមេរិក ហូឡង់ រុស្ស៊ី អង់គ្លេស អ៊ីតាលី ឡាវ ឥណ្ឌូនេស៊ី កូរ៉េ ចិន និងថៃ។ វិថីផ្កា Nguyen Hue ២០២៥ បានបើកចាប់ពីថ្ងៃទី ២៧ ខែមករា (ថ្ងៃទី ២៨ នៃបុណ្យតេត) ដល់ថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៥ (ថ្ងៃទី ៥ នៃបុណ្យតេត)៕