ទីក្រុងហូជីមិញបន្តអនុវត្តន៍ការសន្យាអំពីការធានាបរិយាកាសការងារ និង​ធានា​សុខុមាលភាពសង្គមជូនពលករ

(VOVWORLD) - ទីក្រុងហូជីមិញនឹងខិតខំប្រឹងប្រែងថែមទៀត សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ ILO ជំរុញការដោះស្រាយរាល់បញ្ហាដែលនៅជំពាក់ជំពិន ដើម្បីធានាល្បឿនកំណត់សម្រាប់គម្រោងនានា។ 
ទីក្រុងហូជីមិញបន្តអនុវត្តន៍ការសន្យាអំពីការធានាបរិយាកាសការងារ និង​ធានា​សុខុមាលភាពសង្គមជូនពលករ - ảnh 1ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ Xuan Khu/VNA)

នារសៀលថ្ងៃទី៦ មិថុនា នៅទីក្រុងហូជីមិញ លោក Duong Anh Duc អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានអញ្ជើញទទួលជួបលោកស្រី Ingrid Christensen ប្រធានការិយាល័យនៃអង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំនៅវៀតណាម ដែលកំពុងបំពេញទស្សនកិច្ចការងារនៅទីក្រុង។

លោក Duong Anh Duc បានវាយតំលៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ ILO ចំពោះទីក្រុងហូជីមិញនារយៈពេលកន្លងទៅ។ ទីក្រុងហូជីមិញនឹងខិតខំប្រឹងប្រែងថែមទៀត សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយ ILO ជំរុញការដោះស្រាយរាល់បញ្ហាដែលនៅជំពាក់ជំពិន ដើម្បីធានាល្បឿនកំណត់សម្រាប់គម្រោងនានា។ ទីក្រុងយកចិត្តទុកដាក់ពិសេសដល់គម្រោង “ជំនួយបច្ចេកទេសលើកកំពស់សមត្ថភាពជាតិទប់ស្កាត់ និងកាត់បន្ថយពលកម្មកុមារនៅវៀតណាម” ហើយជានិច្ចកាលឆ្ពោះទៅរកការបង្កើតបរិយាកាសសិក្សារៀនសូត្រ និងហាត់ពត់លត់ដំដ៏ល្អប្រសើរបំផុតជូនកុមារ។ នារយៈពេលខាងមុខ ទីក្រុងហូជីមិញនឹងបន្តខិតខំប្រឹងប្រែង អនុវត្តន៍ការសន្យាអំពីការធានាបរិយាកាសការងារ និងធានាសុខុមាលភាពសង្គមជូនពលករ។

ជាការឆ្លើយតប លោកស្រី Ingrid Christensen បានសង្កត់ធ្ងន់ថា ILO នឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធថែមទៀតជាមួយទីក្រុងក្នុងសកម្មភាពធានាសិទ្ធិរបស់ពលករ ក៏ដូចជានាំមកនូវបរិយាកាសការងារល្អបំផុតជូនពលករផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ