ទីក្រុងហូជីមិញរៀបចំជំនួបមុខក្នុងឱកាសរំលឹកខួបអនុស្សារវរីយ៍ទិវាបុណ្យជាតិសាធារណៈរដ្ឋហុងគ្រី

នារសៀលថ្ងៃទី ២០ សីហា នៅទីក្រុងហូជីមិញ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពនិងសមាគម
មិត្តភាពវៀតណាម-ហុងគ្រីនៃទីក្រុងហូជីមិញបានរៀបចំជំនួបមុខក្នុងឱកាសរំលឹកខួប
អនុស្សារវរីយ៍ទិវាបុណ្យជាតិសាធារណៈរដ្ឋហុងគ្រី។ហុងគ្រីបានលៃទុកឲ្យវៀតណាម
ការគាំទ្រនិងជំនួយឧបត្ថម្ភដ៏ថ្លៃថ្លាក្នុងបុព្វហេតុកសាងនិងការពារប្រទេសជាតិ។ ថ្លែងមតិ
នៅពិធីនេះ ប្រធានសមាគមមិត្តភាព វៀតណាម-ហុងគ្រីនៃទីក្រុងហូជីមិញ   Le Minh Triet បានឲ្យដឹងថា៖
“ទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងហុងគ្រីបន្តពង្រីកយ៉ាងខ្លាំង។ ទោះបីជានា
បេច្ចប្បន្ននេះ នៅមានការលំបាកខាងសេដ្ឋកិច្ច ប៉ុន្តែហុងគ្រីនៅសហប្រតិបត្តិការ
ជាមួយវៀតណាមយ៉ាងជិតស្និត ពិសេសគឺ ហុងគ្រីបានជួយឧបត្ថម្ភវៀតណាមកសាង
មន្ទីរពេទ្យនៅខេត្ត Can Tho។ ក្នុងឱកាសនេះ យើងខ្ញុំសូមប្រសិទ្ធិពរឲ្យចំណងមិត្តភាព
រវាងប្រទេសទាំង ២ អភិវឌ្ឍន៍ឲ្យខ្លាំងក្លាថែមទៀត ពិសេសគឺលើវិស័យបណ្តុះបណ្ដាល៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ