ទីក្រុងហូជីមិញលើកដម្កើងគំរូមនុស្សល្អ ការងារល្អចំនួន១២៥នាក់

ទីក្រុងហូជីមិញលើកដម្កើងគំរូមនុស្សល្អ ការងារល្អចំនួន១២៥នាក់ - ảnh 1
លើកដម្កើងរាល់គំរូមនុស្សល្អ ការងារល្អ (រូបថត៖VOV)

(VOVworld) - នាថ្ងៃទី១៥ មិថុនា គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម
ទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម បានរៀបចំសន្និសីទលើកដម្កើងគំរូ
មនុស្សល្អ ការងារល្អចំនួន១២៥នាក់ក្នុងដំណាក់កាលឆ្នាំ២០១០-២០១៥។នៅ
សន្និសីទនេះ បណ្ដាតំណាងបានជួបប្រាស្រ័យជាមួយបុគ្គលគំរូមួយចំនួនក្នុង
សកម្មភាពដូចជា ចលនាប្រជាជនការពារបរិស្ថាន ជួយឧបត្ថម្ភជនក្រីក្រ ចូលរួម ការងារការពារសន្និសុខនិងសង្គ្រោះមនុស្សជាដើម។
តាមលោកស្រី Vo Thi Dung ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម
ទីក្រុងហូជីមិញថា គំរូនានានៃចលនា មនុស្សល្អ ការងារល្អ បានជំរុញចលនា
ផ្សេងៗទៀតក្នុងប្រជាជន រួមចំណែកសកម្មក្នុងវន្ឍនភាពរួមរបស់ទីក្រុង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ