ទីក្រុងហាណូយរៀបចំខែបញ្ចុះតម្លៃហាណូយឆ្នាំ​២០១៨

(VOVWORLD) -ខែលក់ទំនិញបញ្ចុះតម្លៃនៅទីក្រុងហាណូយ នឹងបានរៀបចំឡើងចាប់ពីថ្ងៃទី ៩ ខែវិច្ឆិកា ដល់ ថ្ងៃទី ៩ ខែធ្នូ នៅទូទាំងទីក្រុងហាណូយ គេហទំព័រ និងកម្មវិធីទិញទំនិញអនឡាញ។
ទីក្រុងហាណូយរៀបចំខែបញ្ចុះតម្លៃហាណូយឆ្នាំ​២០១៨ - ảnh 1 ទីក្រុងហាណូយរៀបចំខែបញ្ចុះតម្លៃហាណូយឆ្នាំ២០១៨

ចាប់ពីដើមខែវិច្ឆិកាខាងមុខ ទីក្រុងហាណូយនឹងរៀបចំខែបញ្ចុះតម្លៃហាណូយ ឆ្នាំ២០១៨ ដោយប្រធានបទ "ពង្រឹងការតភ្ជាប់ - ជំរុញការប្រើប្រាស់" ជាមួយការបញ្ចុះតម្លៃចាប់ពី 50% ទៅ 100% ចំពោះមុខទំនិញជាច្រើន។ ជាក់ស្ដែង ខែលក់ទំនិញបញ្ចុះតម្លៃនៅទីក្រុងហាណូយ នឹងបានរៀបចំឡើងចាប់ពីថ្ងៃទី ៩ ខែវិច្ឆិកា ដល់ ថ្ងៃទី ៩ ខែធ្នូ នៅទូទាំងទីក្រុងហាណូយ គេហទំព័រ និងកម្មវិធីទិញទំនិញអនឡាញ។ ទន្ទឹមនឹងនេះ ក៏មានសកម្មភាពជាច្រើនដូចជា៖ ពិធីបើកខែបញ្ចុះតម្លៃទីក្រុងហាណូយ និងពិធីលើកតម្កើង "ទំនិញវៀតណាមដែលទទួលបានការនិយមចូលចិត្ត" ឆ្នាំ 2018 គ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ៩ ខែវិច្ឆិកានៅបរិវេណសួនច្បាររូបសំណាក់ស្ដេច Ly Thai To ។ ចំណុចពិសេសនៃខែបញ្ចុះតម្លៃឆ្នាំ២០១៨ គឺមានព្រឹត្តិការសប្ដាហ៍តភ្ជាប់ សំដៅរំលឹកខួបលើកទី ១០ នៃខែបញ្ចុះតម្លៃទីក្រុងហាណូយ 2009 - 2018 ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 12 ដល់ថ្ងៃទី 18 ខែវិច្ឆិកាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ