ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម- ឆែកកាន់តែអភិវឌ្ឍន៍យ៉ាងទូលំទូលាយ

(VOVWORLD) -នាយប់ថ្ងៃទី ៧ មិថុនា នៅទីក្រុងហាណូយប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពីធីជប់លៀង ស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋឆែក លោក Milos Zeman និងលោកជំទាវ
ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម- ឆែកកាន់តែអភិវឌ្ឍន៍យ៉ាងទូលំទូលាយ - ảnh 1ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងវៀតណាម- ឆែកកាន់តែអភិវឌ្ឍន៍យ៉ាងទូលំទូលាយ 

នាយប់ថ្ងៃទី ៧ មិថុនា នៅទីក្រុងហាណូយប្រធានរដ្ឋវៀតណាមលោក Tran Dai Quang និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពីធីជប់លៀង ស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋឆែក លោក Milos Zeman និងលោកជំទាវ រួមទាំងគណប្រតិភូជាន់ខ្ពស់ដែលកំពុងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់នៃទំនាក់ទំនងវៀតណាម និង ឆែកក្នុងអំឡុង ៦៧ ឆ្នាំកន្លងទៅ ហើយជឿជាក់ថានារយៈពេលខាងមុខ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរនឹងកាន់តែអភិវឌ្ឍន៍យ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាព។ រីឯខ្លួនវិញ លោក Milos Zeman បានជូនពរឲ្យប្រទេសជាតិ និងប្រជាជនវៀតណាមមានការអភិវឌ្ឍន៍នាពេលអនាគត។

        មុននោះ នាថ្ងៃដដែល នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយ ប្រធានាធិបតីសាធារណរដ្ឋឆែក លោក Milos Zeman។ ប្រធានរដ្ឋសភាមានបំណងថា នាពេលខាងមុខ រដ្ឋសភាវៀតណាម និងព្រឹទ្ធសភា សភាជាន់ទាប់នៃ សាធារណរដ្ឋឆែកនឹងបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាទ្វេភាគី និងពហុភាគី។

        នាថ្ងៃដដែល តាងនាមឲ្យរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vuong Dinh Hue បានជួបសន្ទនាជាមួយ ប្រធានាធិបតីសាធារណរដ្ឋឆែក លោក Milos Zeman៕

ប្រតិកម្មទៅវិញ

ផ្សេងៗ