ទំនាក់ទំនងយុទ្ធសាស្រ្តវៀតណាម-វីណេហ្ស៊ូអេឡាកាន់តែបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ

(VOVworld) - នាយប់ថ្ងៃទី៧ កក្កដា នៅក្នុងពិធីជប់លៀងអបអរសាទរខួបលើកទី
២០៣នៃទិវាឯករាជ្យជាតិរបស់សាធារណៈរដ្ឋ បរលីវ៉ា វីណេហ្ស៊ួអេឡា និងខួបលើក
ទី២៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-វីណេហ្ស៊ួអេឡាបានប្រព្រឹត្តទៅនៅ
រដ្ឋធានីហាណូយ ប្រទេសវៀតណាម។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវីណេហ្ស៊ួអេឡ
ប្រចាំនៅវៀតណាមលោក Jorge Rondon Uzcategui បានឲ្យដឹងថា ក្រៅពីព្រឹត្តិការចំនួន
២ពោលខាងលើ ឆ្នាំនេះកូសសញ្ញាសំគាល់ការរំលឹកខួបអនុស្សាវរីយ៍លើកទី៨នៃទិវា
ប្រធានាធិបតីវីណែហ្ស៊ួអេឡាលោក Hugo Chavez Friazអញ្ជើញមកបំពេញទស្សនកិច្ច
នៅវៀតណាម។ដោយជឿជាក់លើទំនាក់ទំងយុទ្ធសាស្ត្ររវាងប្រជាជាតិទាំងពីរនឹង
កាន់តែបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃលោក Jorge Rondon Uzcategui បានឲ្យដឹង
បន្ថែមថា៖

ទំនាក់ទំនងយុទ្ធសាស្រ្តវៀតណាម-វីណេហ្ស៊ូអេឡាកាន់តែបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1
ឯកអគ្គរដ្ឋទូតវីណេហ្ស៊ួអេឡប្រចាំនៅវៀតណាមលោក Jorge Rondon Uzcategui


“វៀតណាមនិងវីណេហ្ស៊ួអេឡា បានបង្កើតទំនាក់ទំនងមួយដែលអភិវឌ្ឍន៍ដោយ
ចីរភាព ពីព្រោះប្រទេសទាំង២មានបណ្ដាចំណុចប្រហាក់ប្រហែលគ្នាដើម្បីការពារ
សេរីភាព ក៏ដូចជាការស្វែងរកផ្លូវដ៏ល្អប្រសើរសំរាប់ភាពសម្បូរធូរធាររបស់ប្រជាជន។
ក្នុងពេលដ៏ខ្លី យើងទទួលបានសមិទ្ធិជាច្រើនលើមូលដ្ឋានសហប្រតិបតិ្តការមួយដើម្បី
ផលប្រយោជន៍រួម តាមរយៈបណ្ដាដំណើរទស្សនកិច្ចជាន់ខ្ពស់រវាងរដ្ឋាភិបាលទាំង២
ដោយបាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៥០បង្កើតទំនាក់ទំនងទ្វេភាគីក្នុង
វិស័យជាច្រើន”។
រីឯខ្លួនវិញ អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Ha Kim Ngocបានផ្ញើរសេចក្ដីជូនពរ
ដល់លោកឯកអគ្គរដ្ឋទូតក៏ដូចជាប្រជាជនវីណេហ្ស៊ួអេឡា ព្រមទាំងជូនពរឲ្យ
ប្រជាជនវីណេហ្ស៊ួអេឡាទទួលបានស្នាដៃដ៏ធំធេងជាច្រើនថែមទៀតក្នុងកិច្ចការ
កសាងនិងការពារប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ