ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជានឹងបន្តអភិវឌ្ឍន៍

(VOVWORLD) -នេះគឺជាការវាយតម្លៃ និងការព្យាករណ៍របស់សាស្រ្តាចារ្យ បណ្ឌិតសភាចារ្យ លោក សោម សុមុនី ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមសាស្ត្រ និងមនុស្សសាស្ត្រ ចំណុះរាជបណ្ឌិតសភាកម្ពុជា នៅក្នុងសន្និសីទអន្តរជាតិស្ដីពី "កម្ពុជា - វៀតណាមទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព និងអភិវឌ្ឍន៍"
ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជានឹងបន្តអភិវឌ្ឍន៍ - ảnh 1ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម និងកម្ពុជានឹងបន្តអភិវឌ្ឍន៍ 

នេះគឺជាការវាយតម្លៃ និងការព្យាករណ៍របស់សាស្រ្តាចារ្យ បណ្ឌិតសភាចារ្យ លោក សោម សុមុនី ប្រធានវិទ្យាស្ថានវិទ្យាសាស្ត្រសង្គមសាស្ត្រ និងមនុស្សសាស្ត្រ ចំណុះរាជបណ្ឌិតសភាកម្ពុជា នៅក្នុងសន្និសីទអន្តរជាតិស្ដីពី "កម្ពុជា - វៀតណាមទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព និងអភិវឌ្ឍន៍" ដែលបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី ១២ មិថុនា នៅរដ្ឋានីភ្នំពេញ(ប្រទេសកម្ពុជា)។សន្និសីទបានផ្ដោតសំខាន់លើការវិភាគ និងវាយតម្លៃស្ដីពីគ្រឹះស្ថានរក្សាពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ក៏ដូចជាលើកសំណើស្ដីពីវិធានការជំរុញទំនាក់ទំនងនេះអភិវឌ្ឍន៍ថែមទៀតនាពេលខាងមុខ។ សាស្ត្រាចារ្យ លោក Nguyen Sy Tuanអតីតប្រធានវិទ្យាស្ថានស្រាវជ្រាវអាស៊ីអាគ្នេយ៍បានឲ្យដឹងថា ប្រទេសទាំងពីរគប្បីបង្កើនការផ្លាស់ប្ដូរថ្មី អភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងរវាងប្រជាជន សហប្រតិបត្តិការលើវិស័យវប្បធម៌ អប់រំ សេដ្ឋកិច្ច ជាដើម សំដៅនាំមកនូវ ស្ថិរភាពនិងការអភិវឌ្ឍន៍សម្រាប់ប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ