ទំនាក់ទំនងវៀតណាម-រុស្ស៊ីអភិវឌ្ឍន៍កាន់តែស៊ីជម្រៅលើគ្រប់វិស័យ

(VOVWORLD) - “ទំនាក់ទំនងវៀតណាម-រុស្ស៊ីអភិវឌ្ឍន៍កាន់តែស៊ីជម្រៅ និងទូលំទូលាយលើគ្រប់ វិស័យ”។ នេះជាការបញ្ជាក់របស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Dang Minh Khoi ក្នុងឱកាសរំលឹកខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀត ណាម និងសហព័ន្ធរុស្ស៊ី (ថ្ងៃទី ៣០ ខែមករា ឆ្នាំ ១៩៥០ - ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥)។

ទំនាក់ទំនងវៀតណាម-រុស្ស៊ីអភិវឌ្ឍន៍កាន់តែស៊ីជម្រៅលើគ្រប់វិស័យ - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ី លោក Dang Minh Khoi។ (រូបថត៖ VOV)
យោងតាមលោកឯកអគ្គរដ្ឋទូត Dang Minh Khoi ទំនាក់ទំនងវៀតណាម - រុស្ស៊ីសព្វថ្ងៃនេះ បានទទួលមរតកពីទំនាក់ទំនងមិត្តភាពពិសេសរវាងវៀតណាម និងសហ ភាពសូវៀតក្នុងអតីតកាល ហើយជាមួយនឹងការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ បានធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរមានវឌ្ឍន ភាពដ៏ខ្លាំងក្លា ដោយបន្តប្រពៃណីនៃទំនាក់ទំនងល្អប្រសើររវាងប្រជាជាតិទាំងពីរ។ នៅឆ្នាំ ១៩៩៤ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីគោលការណ៍ជា មូលដ្ឋាននៃទំនាក់ទំនងមិត្តភាព។ បន្ទាប់មក ប្រទេសទាំងពីរបានលើកកំពស់ទំនាក់ ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ ២០០១ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១២។
លោកឯកអគ្គរដ្ឋទូត Dang Minh Khoi បានសង្កត់ធ្ងន់លើ សមិទ្ធិផលដ៏ធំធេងនៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរដែល ភាគីទាំងពីរបានរួមគ្នាកសាង ពូនជ្រុំ និងគួរឲ្យគោរពជាងគេនោះ គឺមនោសញ្ចេតនាដ៏ ល្អប្រសើរដែលប្រជាជននៃប្រទេសទាំងពីរបានផ្ដល់ឲ្យគ្នាទៅវិញទៅមក ដោយមិនអើពើ ដល់បញ្ហាប្រឈមក្នុងប្រវត្តិសាស្ត្រ។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា៖ “មនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ និងស្និទ្ធស្នាលនោះ រួមជាមួយនឹងសមិទ្ធិផល និងបទពិសោធន៍ដ៏មានតម្លៃក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បន្តជាមូល ដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីនាំទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម និងរុស្ស៊ី ឈាន ដល់កំពស់ថ្មី គុណភាពថ្មី កាន់តែអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ លើគ្រប់វិស័យ ចាប់ពី នយោបាយ-ការទូត សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការពារជាតិ និងសន្តិសុខ រហូតដល់ វប្បធម៌-សង្គម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ និងការផ្លាស់ប្តូរប្រជាជនជាមួយ ប្រជាជន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ