ទំនាក់ទំនងវៀតណាម-កម្ពុជានឹងអភិវឌ្ឍកាន់តែស្រស់ស្អាតនិងយូរអង្វែងជានិរន្ត

(VOVWORLD) - បន្តដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្ រកម្ពុជា នាព្រឹកថ្ងៃទី ២២ ខែធ្នូ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលថ្វាយបង្គំគាល់ សម្តេចសង្ឃរាជទាំង២និកាយរបស់កម្ពុជា។
ទំនាក់ទំនងវៀតណាម-កម្ពុជានឹងអភិវឌ្ឍកាន់តែស្រស់ស្អាតនិងយូរអង្វែងជានិរន្ត - ảnh 1លោកប្រធានរដ្ឋបានអញ្ជើញចូលថ្វាយបង្គំគាល់សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី 

លោកប្រធានរដ្ឋបានអញ្ជើញចូលថ្វាយបង្គំគាល់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តឧណ្ណាលោម ហើយបន្ទាប់ពីនោះ លោក អញ្ជើញបន្តដំណើរចូលថ្វាយបង្គំគាល់ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា នៅវត្តស្វាយពពែ។

ដោយផ្ញើសារជូនពរដល់ព្រះសង្ឃ ដូនជី តាជីនិងពុទ្ធបរិស័ទកម្ពុជាទាំងអស់ លោកប្រធានរដ្ឋវៀតណាមបានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនៅកម្ពុជារបស់គណៈប្រតិភូជាន់ខ្ពស់វៀត ណាមលើកនេះ មានគោលបំណងរួមចំណែកពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង “អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពនិងយូរអង្វែង រវាង វៀតណាម និងកម្ពុជា។ លោកប្រធានរដ្ឋ Nguyen Xuan Phuc ជឿជាក់ថា ទំនាក់ទំនងនៃប្រទេសទាំងពីរនឹងអភិវឌ្ឍកាន់តែល្អប្រសើរនិងយូរអង្វែងជានិច្ច។

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស និងសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចនៅកម្ពុជាលើកនេះរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដែលជាព្រឹតិ្តការណ៍ដ៏សំខាន់ រួមចំណែកក្នុងការរឹតបន្តឹងថែមទៀតនូវទំនាក់ទំនងសាមគ្គីភាពនិងមិត្តភាពកម្ពុជា-វៀតណាម ដោយនាំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា នាំមកនូវប្រសិទ្ធភាពជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរនាពេលអនាគត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ