ទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម - កម្ពុជាគឺជាកម្លាំងចលករសំរាប់ការអភិវឌ្ឍនាពេលអនាគត

(VOVWORLD) - នាថ្ងៃទី ២៥ ខែកុម្ភៈ កាសែត  Khmer Times ដែលជាកាសែតជាភាសាអង់គ្លេសធំបំផុតនៅប្រទេសកម្ពុជា បានមានអត្ថបទសរសេរមួយថា "ទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា - វៀតណាម៖ កម្លាំងចលករអភិវឌ្ឍន៍នាពេលអនាគត" ក្នុង        ឱកាសដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ។
ទំនាក់ទំនងសេដ្ឋកិច្ចវៀតណាម - កម្ពុជាគឺជាកម្លាំងចលករសំរាប់ការអភិវឌ្ឍនាពេលអនាគត - ảnh 1 អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៥ ដល់ ថ្ងៃទី ២៦ ខែកុម្ភៈ

អត្ថបទនេះបានបញ្ជាក់ថា៖ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក វៀតណាមនិងកម្ពុជា បាននឹងកំពុងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយបន្តរក្សាសន្ទុះកំណើនគួរឱ្យកត់សម្គាល់លើគ្រប់វិស័យ។ នាឆ្នាំ ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៤,៦៨ ពាន់លានដុល្លារអាមេរិក ដែលកើនឡើងជាង ២៣% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៧។ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនឹងត្រូវបន្តកើនឡើង។ ភាគីទាំងពីរបានខិតខំប្រឹងប្រែងអស់ពីសមត្ថមភាពដើម្បីជំរុញទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ៥ ពាន់លានដុល្លារអាមេរិកឲ្យបានឆាប់ៗនាឆ្នាំ ២០២០។

ទាក់ទងនឹងវិស័យវិនិយោគ វៀតណាមមានគម្រោងវិនិយោគមកប្រទេសកម្ពុជាចំនួន ២១០ ដោយមានទុនវិនិយោគចុះបញ្ជីសរុបជាង ៣ ពាន់លានដុល្លាអាមេរិក ដែលធ្វើឱ្យវៀតណាមក្លាយទៅជាប្រទេសមួយក្នុងចំណោមប្រទេសទាំង ១០ ដែលមានទុនវិនិយោគផ្ទាល់ពីបរទេសធំជាងគេនៅកម្ពុជាផងដែរ។ រាល់សកម្មភាពវិនិយោគនិងធ្វើអាជីវកម្មរបស់សហគ្រាសវៀតណាមនៅកម្ពុជា ត្រូវបានសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំកម្ពុជា វាយតម្លៃខ្ពស់ និងរួមចំណែកជាវិជ្ជមានដល់សន្តិសុខសង្គមនិងភាពរីកចម្រើនដ៏រុងរឿងរបស់កម្ពុជាផងដែរ។ អំពីវិស័យទេសចរ ណ៍ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វិស័យទេសចរណ៍នៃប្រទេសទាំងពីរបានក្លាយទៅជាវិស័យទាក់ទាញទុន វិនិយោគនិងធនធានមនុស្ស ដែលត្រូវបានរដ្ឋនិងរដ្ឋាភិបាលនៃភាគីទាំងពីរយកចិត្តទុកដាក់យ៉ាងខ្លាំង។ អស់រយៈពេលជាច្រើនឆ្នាំមក វៀតណាមតែងតែមានចំនួនភ្ញៀវទេសចរណ៍ច្រើនបំផុតនៅប្រទេសកម្ពុជា។ ក្រៅពីនេះ ក្នុងរយៈពេលកន្លងមក ភាគីទាំងពីរបានជម្រុញការតភ្ជាប់សេដ្ឋកិច្ច និងគមនាគមន៍ដើម្បីជំរុញថែមទៀតនូវឧត្តមភាពនៃប្រទេសរៀងៗខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ