ទីផ្សារលក់រាយវៀតណាមទាក់ទាញវិនិយោគិនបរទេស

(VOVWORLD) - របាយការណ៍នាពេលថ្មីៗនេះរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារមួយ ចំនួនបានសរឲ្យឃើញថា ជាប្រទេសមួយដែលមានប្រជាជនវ័យក្មេង ច្រើនលើសលុប អត្រាប្រជាជនប្រើប្រាស់ឧបករណ៍ឆ្លាតវៃខ្ពស់ ហេតុដូច្នេះ វិស័យលក់រាយនៅវៀតណាមមានការរីកចម្រើនយ៉ាងស្វាហាប់ ក្រោមរូប ភាពជាច្រើន ជាពិសេសគឺពាណិជ្ជកម្មអេឡិចត្រូនិក។

ក្នុងរយៈពេល១០ឆ្នាំកន្លងមក ទីផ្សារលក់រាយវៀតណាមបានឈាន ឡើងចំណាត់ថ្នាក់ទី៦ក្នុងចំណោមប្រទេសចំនួន៣០ដែលមានសក្ដានុពលនិងកម្លាំងទាក់ទាញធំបំផុតលើពិភពលោកក្នុងវិស័យលក់រាយ។ ហេតុដូច្នេះ ទីផ្សារលក់រាយដ៏ទំនើបរបស់វៀតណាមមានសក្ដានុពលអភិវឌ្ឍដ៏សម្បូរបែប អាស្រ័យដោយមានចំនួនប្រជាជនច្រើន ប្រជាជនវ័យក្មេងច្រើនលើសលុប និងការចំណាយតាមគ្រួសារកំពុងកើនឡើងជាមធ្យមចំនួន១០,៥%ជារៀង រាល់ឆ្នាំ ហើយនឹងឡើងដល់កម្រិត៧១៤ដុល្លាអាមេរិកក្នុងមួយខែនៅឆ្នាំនេះ។

របាយការណ៍នាពេលថ្មីៗនេះរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារមួយ ចំនួនបានសរឲ្យឃើញថា ជាប្រទេសមួយដែលមានប្រជាជនវ័យក្មេង ច្រើនលើសលុប អត្រាប្រជាជនប្រើប្រាស់ឧបករណ៍ឆ្លាតវៃខ្ពស់ ហេតុដូច្នេះ វិស័យលក់រាយនៅវៀតណាមមានការរីកចម្រើនយ៉ាងស្វាហាប់ ក្រោមរូប ភាពជាច្រើន ជាពិសេសគឺពាណិជ្ជកម្មអេឡិចត្រូនិក។ មិនត្រឹមតែប៉ុណ្ណោះ ទេ វៀតណាមថែមទាំងមានគុណសម្បត្តិផ្សេងៗទៀតដូចជា នយោបាយ ស្ថិរភាព សេដ្ឋកិច្ចសមាហរណកម្ម បើកចំហ និងកាន់តែរីកចម្រើន ក៏ដូច ជាការគ្រប់គ្រងជម្ងឺរាតត្បាតយ៉ាងល្អផងដែរ។ តាមមជ្ឈដ្ឋានអ្នកវិភាគបាន ចាត់ទុកថា វៀតណាមកំពុងកាន់នៅក្នុងដៃ “ឱកាសមាស” ត្រៀមទទួល លំហូរដើមទុន FDI ចូលមក ហើយវិស័យលក់រាយក៏មិនស្ថិតនៅខាងក្រៅ លំហូរដើមទុនវិនិយោគពីគ្រប់ទិសទីនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ