ទីភ្នាក់ងារសារព័ត៌មាន AAP៖ ដោយមាន TPP វៀតណាមជាទីផ្សារមានសក្ដានុភាពចំពោះអូស្ត្រាលី


ទីភ្នាក់ងារសារព័ត៌មាន AAP៖ ដោយមាន TPP វៀតណាមជាទីផ្សារមានសក្ដានុភាពចំពោះអូស្ត្រាលី - ảnh 1
ទីភ្នាក់ងារសារព័ត៌មាន AAP៖ ដោយមាន TPP វៀតណាមជាទីផ្សារមានសក្ដានុភាពចំពោះអូស្ត្រាលី (heraldsun.com.au)


        Vovworld-ទីផ្នាក់ងារសារព័ត៌មានអូស្ត្រាលី (AAP) នាថ្ងៃទី១៧តុលាបាន​ចាត់​
ទុក​ថា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)
មានសុពលភាពនោះ​វៀតណាមនឹងក្លាយទៅជាទីផ្សារមានសក្ដានុភាព​ចំពោះ
អូស្ត្រាលី ពិសេសគឺវិនិយោគិនអូស្ត្រាលីនៅវៀតណាមនឹងមានឧត្តមភាព​ជា​ច្រើន។
ទីភ្នាក់ងារសារព័ត៌មាន AAP បានដកស្រង់ពាក្យរបស់អ្នកវិភាគ​និង​ការទូតចាត់ទុកថា
ទំនាក់ទំនងពាណិជ្ជកម្មរបស់អូស្ត្រាលីជាមួយវៀតណាមនឹង​អភិវឌ្ឍន៍ថែមទៀតខណៈ
ដែល TPP ចូលជាធរមាន។ លោក Brian O’Reilly ប្រធានសមាគមអង្គភាពអាជីវកម្ម
អូស្ត្រាលីនៅវៀតណាមបានចាត់ទុកថា TPP បានបង្កើតផលប្រយោជន៍ទូលំទូលាយ
ក្នុងសហគមន៍អង្គភាពអាជីវកម្មវៀត​ណាម។​ តាមលោកថា វៀតណាមបង្កើត
សក្ដានុភាពសំរាប់វិនិយោគិនអូស្ត្រាលី​ទាក់​ទងនឹងទីផ្សារផ្សេងៗក្នុងសហគមន៍បណ្ដា
ប្រជាជាតិអាស៊ី-អាគ្នេយ៍​(អាស៊ាន)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ