ទិវាគ្រួសារវៀតណាមឆ្នាំ២០១៦

ទិវាគ្រួសារវៀតណាមឆ្នាំ២០១៦ - ảnh 1
ទិវាគ្រួសារវៀតណាមនឹងបានរៀបចំឡើងចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨មិថុនាឆ្នាំ២០១៦នៅមជ្ឈមណ្ឌលតាំង ពិព័រណ៌វប្បធម៌-សិល្បៈវៀតណាម

(VOVworld)-ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៨មិថុនាឆ្នាំ២០១៦នៅមជ្ឈមណ្ឌលតាំង
ពិព័រណ៌វប្បធម៌-សិល្បៈវៀតណាម(ទីក្រុងហាណូយ) បានប្រព្រឹត្តទៅទិវាគ្រួ
សារវៀតណាមឆ្នាំ២០១៦។ ទិវាគ្រួសារវៀតណាមឆ្នាំនេះក៏ចំនឹងឱកាសរំលឹកខួប
 លើកទី១៥នៃទិវាគ្រួសារវៀតណាម​ថ្ងៃទី២៨មិថុនា។​ទិវាគ្រួសារវៀតណាមឆ្នាំ
២០១៦បានផ្តោតសំខាន់លើប្រធានបទ ៖ថែទាំសុខភាពគ្រួសារនិងហាត់ពត់លត់
ដំនូវរបៀបរស់នៅ រួមទាំងសកម្មភាពជួបប្រាស្រ័យវប្បធម៌សិល្បៈ។ លោក Bui
Quang Phung នាយករងមជ្ឈមណ្ឌលតាំងពិព័រណ៌វប្បធម៌សិល្បៈវៀតណាមបាន
ឲ្យដឹងថា៖

“នៅក្នុងបរិវែណនៃមជ្ឈមណ្ឌលតាំងពិព័រណ៌វប្បធម៌សិល្បៈវៀតណាម យើងខ្ញុំ
នឹងរៀបចំការតាំងពិព័រណ៌ “គ្រួសារកក់ក្តៅ” ដែលបានបង្ហាញនូវរូបថតចំនួន​
១០០សន្លឹកឆ្លុះប​ញ្ជាំងភាពកក់ក្តៅក្នុងក្រុមគ្រួសារវៀតណាម។ ​ជាពិសេស យើង
ខ្ញុំនឹងធ្វើរូប “បេះដូងនៃក្តីស្រឡាញ់”ដែល​មានកំពស់៣,៥ម៉ែត្រ ក្នុង នោះ មាន
ភ្ជាប់រូបថតរាប់ពាន់សន្លឹកស្តីពីក្តីស្រឡាញ់ក្នុងក្រុមគ្រួសារផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ