ទិវាបដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន ថ្ងៃទី ១០ សីហា៖ កម្មវិធីផ្លាស់ប្តូរសិល្បៈ "រស់រានមានជីវិតឡើងវិញពីសោកនាដកម្ម"

(VOVWORLD) - កម្មវិធីនេះរួមមានការសម្តែងសិល្បៈដ៏វិសេសវិសាល ជាមួយបទយកការណ៍ ការផ្លាស់ប្តូរជាមួយប្រតិភូទាំងជាតិ និងអន្តរជាតិ ដែលបានរួមវិភាគទានយ៉ាងសកម្មក្នុងការងារជំនះពុះពារលើផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ ថែទាំ និងជួយឧបត្ថម្ភដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ។
ទិវាបដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន ថ្ងៃទី ១០ សីហា៖ កម្មវិធីផ្លាស់ប្តូរសិល្បៈ លោកឧត្តមសេនីយឯក Nguyen Van Rinh ប្រធានសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាមបានមានប្រសាសន៍នៅក្នុងកម្មវិធី (រូបថត៖ VNA)

ក្នុងកាសរំលឹកខួបលើកទី ៦១ ទិវាសោកនាដកម្មពណ៌លឿងទុំនៅវៀតណាម (១០ សីហា ឆ្នាំ ១៩៦១ ១០ សីហា ឆ្នាំ ២០២២) និងទិវា ដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ (១០ សីហា) នាយប់ថ្ងៃទី ១០ សីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅកម្មវិធីផ្លាស់ប្ដូរសិល្បៈ"រស់រានមានជីវិតឡើងវិញពីសោកនាដកម្ម" ។ កម្មវិធីនេះរួមមានការសម្តែងសិល្បៈដ៏វិសេសវិសាល ជាមួយបទយកការណ៍ ការផ្លាស់ប្តូរជាមួយប្រតិភូទាំងជាតិ និងអន្តរជាតិ ដែលបានរួមវិភាគទានយ៉ាងសកម្មក្នុងការងារជំនះពុះពារលើផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ ថែទាំ និងជួយឧបត្ថម្ភដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ។ តាមនោះរួមចំណែកដល់ការឃោសនាយ៉ាងទូលំទូលាយ និងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីផលវិបាកដ៏ធ្ងន់ធ្ងរនៃសារជាតុគីមីពុលពណ៌លឿងទុំក្នុងសង្គ្រាមនៅវៀតណាម ព្រមទាំងអះអាងពីការយកចិត្តទុកដាក់របស់បក្ស រដ្ឋប្រព័ន្ធនយោបាយចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ និងការខិតខំប្រឹងប្រែងរបស់សង្គមទាំងមូល ការជួយឧបត្ថម្ភគាំទ្ររបស់មិត្តភក្តិអន្តរជាតិចំពោះការងារជំនះពុះពារលើបផលវិបាកដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន រួមចំណែកសម្អាតជាតិពុលនៅតាមតំបន់ដី និងផ្ដល់ការរស់រានមានជីវិតឡើងវិញដល់មុខសញ្ញាឆ្លងជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ