ទិវាពិភពលោកយល់ដឹងអំពីជនទុយមុយ៖កុមារទុយមុយត្រូវការមានឱកាសសម្របខ្លួន

ទិវាពិភពលោកយល់ដឹងអំពីជនទុយមុយ៖កុមារទុយមុយត្រូវការមានឱកាសសម្របខ្លួន - ảnh 1
សកម្មភាពជាច្រើនត្រូវបានរៀបចំឡើងនៅវៀតណាមសំដៅជួយជ្រោមជ្រែងទិវាពិភពលោកយល់ដឹងអំពីជំងឺទុយមុយ

(VOVworld) - ក្នុងឱកាសទិវាពិភពលោកយល់ដឹងអំពីជំងឺទុយមុយនោះ នាថ្ងៃ
ទី២ មេសា នៅរដ្ឋធានីហាណូយរបស់វៀតណាម បានប្រព្រឹត្តទៅទិវាបុណ្យ “រង្វង់ដៃ
នៃក្ដីស្រឡាញ់” លើកទី៣។ទិវាបុណ្យនេះមានការចូលរួមរបស់កុមារទុយមុយរាប់
រយនាក់មកពីខេតក្រុងជាច្រើនក្នុងទូទាំងប្រទេស។ ជាកន្លែង ដើម្បីជួបប្រាស្រ័យ
ចែករំលែកព័ត៌មានអំពីវិធីសាស្ត្រថែទាំកុមារទុយមុយ រួម ចំណែកឃោសនាលើក
កំពស់ការយល់ដឹងរបស់សង្គមអំពីជំងឺទុយមុយ ព្រមទាំង អំពាវឲ្យមានការយក
ចិត្តទុកដាក់របស់សង្គមទាំងមូលចំពោះកុមារទុយមុយផងដែរ។
មុននោះ នាថ្ងៃទី១ មិនា នៅរដ្ឋធានីហាណូយ បានប្រព្រឹត្តទៅសិក្ខាសាលា
ក្រោម ប្រធានបទ “ទុយមុយ-បញ្ហា តម្រូវការនិងដំណោះស្រាយ” ដែលត្រូវបាន
រៀបចំ ឡើងដោយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចសហការជាមួយ
បណ្ដាញ ទុយមុយវៀតណាម។ថ្លែងមតិនៅទីនេះ លោកស្រី Dang Huynh Mai
ប្រធាន សម្ព័ន្ធសមាគមន៍ជនពិការវៀតណាមបានឲ្យដឹងថា តាមរយៈសកម្មភាពនៃ
ព្រឹត្តិ ការណ៍នេះ បណ្ដាអ្នកជំនាញការ ឪពុកម្ដាយ និងអង្គការនានានឹងរកឃើញ
តម្រូវការទាក់ទិនដល់កុមារទុយមុយដើម្បីដាក់ចេញគោលនយោបាយឲ្យបាន
សមស្រប។
“ប្រការដំបូងដែលយើងខ្ញុំស្នើចំពោះក្រសួងការងារគឺបញ្ចូលរូបភាពពិការនេះ
ទៅក្នុងច្បាប់។យើងរៀបបញ្ចូលមុខសញ្ញាកុមារទុយមុយទៅក្នុងកុមារពិការដើម្បី
ប្អូនៗ អាចទទួលបានអត្ថប្រយោជន៍ ទាក់ទងនឹងសេវាកម្មសុខភិបាលនិង
ការងារ”។
នាព្រឹកថ្ងៃទី២ មេសា នៅទីក្រុងហូជីមិញ ប៉ែកខាងត្បូងវៀតណាម បណ្ដាញទុយមុយវៀតណាម ក៏បានរៀបចំសកម្មភាពសហគមន៍សំដៅលើកកំពស់ការយល់
ដឹងរបស់សង្គមអំពីជំងឺទុយមុយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ