ទិវាមហាសាមគ្គីប្រជាជាតិទាំងមូលនៅខេត្ត Lao Cai

ទិវាមហាសាមគ្គីប្រជាជាតិទាំងមូលនៅខេត្ត Lao Cai - ảnh 1
ទិវាមហាសាមគ្គីប្រជាជាតិទាំងមូលនៅខេត្ត Lao Cai



        Vovworld-នាព្រឹកថ្ងៃទី១៣វិច្ឆិកា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្ស​មាតុភូមិវៀតណាមលោក Nguyen Thien Nhan បានអញ្ចើញចូលរួមទិវា​មហាសាមគ្គីប្រជាជាតិទាំងមូលនៅទីប្រជុំជនឃុំ Hop Thanh ទីក្រុង Lao Cai ខេត្ត Lao Cai។ នៅទីនេះ លោក Nguyen Thien Nhan បានស្នើរបងប្អូន​ប្រជាជន​ត្រូវម្ចាស់ការច្នៃប្រឌិតអនុវត្តវិទ្យាសាស្ត្រជ្រើសរើសពូជល្អដើម្បីបង្កើនទិន្នផល​ដំណាំដាំដុះចិញ្ចឹមសត្វ ពីនោះលើកស្ទួយចំណូលដើម្បីរួចផុតពីភាពក្រីក្រឈាន​ឡើងជីវភាពរស់នៅធូធារ។​ ជាពិសេសប្រជាជនត្រូវជំរុញចលនាជួយឧបត្ថម្ភគ្នា​ទៅវិញទៅមកចែករំលែកបទពិសោធន៍ចិញ្ចឹមសត្វដាំដុះដំណាំ។

        មុននោះនាយប់ថ្ងៃទី១២វិច្ឆិកាលោក Nguyen Thien Nhan បានមក​សាក​សួរ​សុខទុក្ខជូនអំណោយគ្រួសារលោក Dau Van Danh និងគ្រួសារ​លោក​ស្រី Pham Thi Cai ជាគ្រួសារក្រីក្រឃុំ Hop Thanh ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ