“ទិវាវៀតណាម” បានរៀបចំជាលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា

(VOVWORLD) -ពិធីបើកកម្មវិធី “ទិវាវៀតណាមនៅមីយ៉ាន់ម៉ា” បានប្រារព្ធរសៀលថ្ងៃទី៥ខែឧសភា នៅមីយ៉ាន់ម៉ា Plaza។


អញ្ជើញថ្លែងមតិនៅទៅនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា លោកស្រី Luan Thuy Duong បានឲ្យដឹងថា៖ ព្រឹត្តិការណ៍នេះនឹងអូស បន្លាយក្នុងរយៈពេល៤ថ្ងៃ គឺពីថ្ងៃទី៧ដល់ថ្ងៃទី១០ខែឧសភា ដោយមានសកម្មភាពជា ច្រើន។ ជាពិសេស គឺផ្សារណាត់ទេសចរណ៍ ការតាំងពិព័រណ៏រូបថត ការតាំងពិព័រណ៍ ទំនិញសិប្បកម្មវិចិត្រសិល្បៈ សម្តែងសិល្បៈប្រជាប្រិយនិងការបង្ហាញម៉ូដផងដែរ។ ក្រៅពីនោះ នៅមានសិក្ខាសាលាតភ្ជាប់សហគ្រាសដែលកំពុងប្រតិបត្តិលើវិស័យទេស ចរណ៍និងទំនិញសិប្បកម្មវិចិត្រសិល្បៈ ដោយមានការចូលរួមរបស់ក្រុមហ៊ុនទេសចរ ណ៍ចំនួន២៥និងតំណាងភូមិរបរមួយចំនួនរបស់វៀតណាមនិងមីយ៉ានម៉ា។ លោកស្រី ឯកអគ្គរដ្ឋទូតបានសម្តែងក្តីសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងរួមចំណែក ជម្រុញថែមទៀត ទំនាក់ទំនងសហប្រតិបត្តិការវប្បធម៌និងទេសចរណ៍ រវាងប្រទេសទាំងពីរព្រមទាំងជា ការជួបប្រាស្រ័យប្រជាជនរវាងភាគីទាំងពីរផងដែរ។

        នាព្រឹកថ្ងៃទី៨ ឧសភា ការតាំងពិព័រណ៍រូបថត “ស្វែងរកវៀតណាម” បានបើក ដោយតាំងបង្ហាញរូបថតជាង១០០សន្លឹក ដែលនាំមកជូនទស្សនិកជននូវផ្ទាំងរូបភាព ជាក់ស្តែងឧទ្ទេសនាមអំពីទឹកដីនិងមនុស្សវៀតណាម៕


ប្រតិកម្មទៅវិញ

ផ្សេងៗ