ទិវាវប្បធម៌វៀតណាមនៅសាធារណរដ្ឋអូទ្រីស

(VOVWORLD) -ទិវាវប្បធម៌វៀតណាមនៅសាធារណរដ្ឋអូទ្រីសបានប្រព្រឹត្តិទៅនាថ្ងៃទី ៣ កក្ដដា នៅក្រុង វីយែន (ប្រទេសអូទ្រីស)។អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូទ្រីស លោក Vu Viet Anh បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាពរវាង វៀតណាម - អូទ្រីសមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរ
ទិវាវប្បធម៌វៀតណាមនៅសាធារណរដ្ឋអូទ្រីស - ảnh 1

ទិវាវប្បធម៌វៀតណាមនៅសាធារណរដ្ឋអូទ្រីស

 ទិវាវប្បធម៌វៀតណាមនៅសាធារណរដ្ឋអូទ្រីសបានប្រព្រឹត្តិទៅនាថ្ងៃទី ៣ កក្ដដា នៅក្រុងវីយែន(ប្រទេសអូទ្រីស)។អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអូទ្រីស លោក Vu Viet Anh បានសង្កត់ធ្ងន់ថា ក្នុងរយៈពេល ៤៥ ឆ្នាំកន្លងទៅ ទំនាក់ទំនងមិត្តភាពរវាង វៀតណាម - អូទ្រីសមានការអភិវឌ្ឍន៍ដោយឥតឈប់ឈរ និងទទួលបានសមិទ្ធិផលដ៏ល្អប្រសើរជាច្រើន ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម។ អូទ្រីសបានក្លាយជាដៃគូពាណិជ្ជកម្មធំ រៀបចំណាត់ថ្នាក់ទី ៥ របស់វៀតណាមក្នុងសហភាពអឺរ៉ុប (EU) ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីគឺ ៣ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៦។

   អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Le Khanh Hai  ឯកអគ្គរដ្ឋទូត លោក Vu Viet Anh អនុប្រធានរដ្ឋសភាអូទ្រីសលោកស្រី Ingrid Winkler និងប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាអូទ្រីស លោក Josef Cap បានអញ្ជើញកាត់ខ្សែបូរសម្ពោធការតាំងពិព័រណ៍ ដោយមានរូបថតជិត ៣០០ ផ្ទាំងក្រោមចំណងជើងថា" វៀតណាម - ទីមកដល់របស់ពិភពលោក ២០១៧" តាមប្រធានបទដូចជា៖ទំនាក់ទំនងវៀតណាម - អូទ្រីសតាមជ្រុងមួយ បេតិកភ័ណ្ឌពិភពលោកនៅវៀតណាម មហោស្រពវៀតណាមជាដើម។ ចំណុចលេចធ្លោក្នុងការតាំងពិព័រណ៍នេះគឺក្រុមរូបថតសោភ័ណភាពកោះសមុទ្រវៀតណាម ដោយមានរូបថតយ៉ាងរស់រវើកស្ដីពីជីវភាពរស់នៅរបស់យុទ្ធជន និងប្រជាជនវៀតណាមនៅប្រជុំកោះTruong Sa  កោះLy Son កោះPhu Quoc ជាដើម។ ក្រុមរូបថត សោភ័ណភាពកោះសមុទ្រវៀតណាម រួមទាំងឯកសារស្ដីពីប្រជុំកោះ Hoang Sa និងTruong Sa ទាក់ទាញបានការយកចិត្តទុកដាក់របស់អ្នកចូលរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ