ទិវាអន្តរជាតិ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី៖ រៀងរាល់ ១០ នាទីម្តង មានស្ត្រី ឬកុមារីម្នាក់​ត្រូវសម្លាប់

(VOVWORLD) - យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់សមភាពយេនឌ័រ និងប្រគល់សិទ្ធិដល់ស្ត្រី (UN Women) និងការិយាល័យអង្គការសហប្រជាជាតិស្តីពីគ្រឿងញៀននិងឧក្រិដ្ឋកម្ម (UNODC) ដែលបានប្រកាសថ្ងៃទី ២៥ ខែវិច្ឆិកា ក្នុងឱកាសទិវាអន្តរជាតិលុបបំបាត់អំពើហិង្សាលើស្ត្រី និងកុមារីបានឲ្យដឹងថា ក្នុងឆ្នាំ២០២៣ ពិភពលោកបានកត់ត្រាស្ត្រី និងកុមារីចំនួន ៨៥,០០០ នាក់ ត្រូវបានសម្លាប់ដោយចេតនា។ ៦០% នៃករណីទាំងនេះ (ស្មើនឹង ៥១,១០០ករណី) ត្រូវបានប្រព្រឹត្តដោយសង្សា ឬសមាជិកគ្រួសារ។

បើ់គិតតាមតំបន់ភូមិសាស្រ្ត ក្នុងឆ្នាំ ២០២៣ ទ្វីបអាហ្រ្វិកបានកត់ត្រាអត្រាស្ត្រីដែលត្រូវបានសម្លាប់នៅកម្រិតខ្ពស់បំផុត។ បន្ទាប់នោះគឺទ្វីបអាមេរិក និងទ្វីបអូសេអានី។

លោកស្រី Sima Bahous នាយិការប្រតិបត្តិរបស់ UN Women បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការអនុវត្តក្របខ័ណ្ឌច្បាប់ដ៏រឹងមាំជាង កែលម្អ ការប្រមូលទិន្នន័យ បង្កើនការទទួលខុសត្រូវក្នុងការពន្យល់របស់រដ្ឋាភិបាល និងសកម្មភាពរួមដើម្បីបង្កើតវប្បធម៌មិនអត់ឱនចំពោះអំពើហិង្សា និងបង្កើនប្រភពមូលនិធិសម្រាប់អង្គការនិងទីភ្នាក់ងារដែលធ្វើការដើម្បីការពារសិទ្ធិរបស់ស្ត្រី។ យោងតាមប្រមុខ UN Women វាដល់ពេលដែលមេដឹកនាំពិភពលោកត្រូវរួបរួមគ្នា និងធ្វើសកម្មភាពជាបន្ទាន់ ដោយសន្យាម្តងទៀត និងប្រមូលធនធានចាំបាច់ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ