ទស្សនាវដ្តីគំនូរសំណើចធំបំផុតនៅបារាំងត្រូវបានគំរាមកំហែងវាយប្រហារភេវរកម្ម

ទស្សនាវដ្តីគំនូរសំណើចធំបំផុតនៅបារាំងត្រូវបានគំរាមកំហែងវាយប្រហារភេវរកម្ម - ảnh 1
ទស្សនាវដ្តីគំនូរសំណើចធំបំផុតនៅបារាំងត្រូវបានគំរាមកំហែងវាយប្រហារភេវរកម្ម (Image: VNA)


(VOVworld) – នាថ្ងៃទី ១៣ មករា ទស្សនាវដ្តីគំនូរសំណើចធំបំផុតរបស់បារាំង “Le
Canard Enchaine” បានឲ្យដឹងថា៖ គេទទួលបាន email មួយដោយមានខ្លឺមសារគំរាម កំហែងភេវរកម្ម។ សំបុត្រអេឡេចត្រូនិកនេះត្រូវបានផ្ញើរមកទីស្នាក់ការទស្សនាវដ្តី ១ ថ្ងៃក្រោយពីការបាញ់ប្រហារភេវរកម្មទៅលើទីស្នាក់ការទស្សនាវដ្តី “Charlie Hebdo”។ សន្តិសុខត្រូវបានបង្កើននៅទីស្នាក់ការទស្សនាវដ្តីនេះនិងកំលាំងប៉ូសីសបានចាប់ផ្តើម ការធ្វើស៊ើបអង្គេត។ ក្នុងព្រឹត្តិការណ៍ផ្សេងទៀត នាថ្ងៃដដែល ទស្សនាបដ្តី “Charlie
Hebdo” បានចុះផ្សាយលើគេហទំព័រទី ១ គំនូរសំណើចអំពីអ្នកទស្សន៍ទាយ
Mohammed ដែលកំពុងយំនិងកាន់ប៉ាណូ “ខ្ញុំជា Charlie” ទិសស្លោកដែលសហគមន៍ អន្តរជាតិប្រើប្រាស់ដើម្បីសម្តែងចំណងសាមគ្គីភាពជាមួយប្រទេសបារាំង។ កាសែត ជាច្រើនលើសកលលោកក៏បានចុះផ្សាយឡើងវិញគំនូរនេះ។ អង្គការឥស្លាមដែល រដ្ឋាភិបាលអេហ្ស៊ីបគាំពារ Dar al-Ifta បានវាយតំលៃថា៖ កាយវិការនេះរបស់
ទស្សនា​វដ្តី Charlie Hebdo នឹងនាំមកនូវរលកខឹងសង្បាថ្មីរបស់ជនឥស្លាមចំនួន
១,៥ ពាន់ លាននាក់នៅបារាំងក៏ដូចជានៅអឺរ៉ុប។ ក្នុងពេលនោះ បណ្ដាក្រុមឥស្លាម
នៅបារាំងបាន អំពាវនាវឲ្យសហគមន៍របស់ខ្លួនអត់ធ្មត់ជៀសវៀងរាល់សកម្មភាព
ហួតគំរិត។

នាថ្ងៃដដែល ថ្លែងមតិនៅពិធីរំលឹកវិញ្ញណក្ខ័ន្ធ ប៉ូលីសចំនួន ៣ នាក់ដែលបានបាត់បង់
ជីវិតក្នុងការវាយប្រហារភេរវកម្មទៅលើទីស្នាក់ការទស្សានវដ្តី Charlie Hebdo ប្រធានា
ធិបតីបារាំង Francois Hollande​ បានអះអាងថា៖ ប្រទេសបារាំងនាពេលណាចុះញ៉ម
ចំពោះមុខការគំរាមកំហែងពីមុខសញ្ញាឥស្លាមជ្រុលនិយមទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ